បរទេស៖ នៅក្រោយចប់ការប្រកួតកាលពីយប់មិញគ្រូបង្វឹកលោក Ronald Koeman បានធ្វើការលើកសរសើរយ៉ាងខ្លាំងចំពោះទំរង់លេងរបស់ Coutinho ដែលជាអ្នកជួយឲ្យ Barcelona អាចយកឈ្នះ Valencia ក្នុងលទ្ធផលដល់ទៅ៣ទល់នឹង១។
លោក Koeman បានបន្តថាកន្លងមកលោកតែងតែមានជំនឿជឿជាក់យ៉ាងខ្លាំងចំពោះកីឡាករអន្តរជាតិប្រេស៊ីលរូបនេះហើយបញ្ជាក់ថាកីឡាករខ្សែបម្រើប្រយុទ្ធរូបនេះនឹងអាចក្លាយទៅជាកីឡាករដ៏សំខាន់មួយរបស់ក្រុមនាពេលខាងមុខក្នុងពេលដែលគាត់នៅបន្តពង្រឹងកាយសម្បទានៅឡើយនោះ។
ថ្លែងទៅកាន់ក្រុមអ្នកកាសែតចប់ការប្រកួតនេះលោក Koeman បាននិយាយបែបនេះថា៖ Coutinho លេងបានល្អណាស់។នៅពេលដែលគាត់ចាប់ផ្តើមប្រកួតភ្លាមទំរង់លេងរបស់គាត់គឺល្អរួចទៅហើយ។គាត់បន្តគ្រប់គ្រងបាល់ដោយសេរីនិងទំនុកចិត្តហើយជួយឲ្យទំរង់លេងរបស់ក្រុមកាន់តែល្អឡើងៗរហូតដល់នាទីចុងក្រោយ៕




មតិយោបល់