ព័ត៌មានជាតិ

សមត្ថកិច្ចកម្ពុជា ចាប់ចិន និងវៀតណាម៤នាក់ នៅច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល

ស្ទឹងត្រែង: ជនបរទេស៤នាក់ក្នុងនោះមាន ចិន២នាក់ និងវៀតណាម២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច និងមន្ត្រីអនុវត្តច្បាប់(BLO) បានសហការឃាត់ខ្លួន ជាមួយសារធាតុញៀន ជាប្រភេទម្សៅ និងគ្រាប់ចំនួន៥មុខ កាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ នៅចំណុចច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចប្រចាំច្រកទ្វារអន្តរជាតិត្រពាំងគ្រៀលបានឲ្យដឹងថា ជនជាតិចិន និងវៀតណាមទាំង៤នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនបាន ទី១. ឈ្មោះ វ៉ាង ចិន ភេទប្រុស អាយុ៣៤ឆ្នាំ (ជនជាតិចិន) មានមុខរបរលក់ផ្លែឈើ មានទីលំនៅបច្ចុប្បន្ន ភូមិនីម៉ុងគោល សង្កាត់នីម៉ុងគោល ក្រុងនីម៉ុងគោល ខេត្តហឿប៉ី (ប្រទេសចិន) ទី.២ ឈ្មោះ ចាង ហានឈឹង ភេទប្រុស អាយុ២៣ឆ្នាំ(ជនជាតិចិន) មុខរបរលក់ផ្លែឈើមានទីលំនៅបច្ចុប្បន្ន ភូមិនីម៉ុងគោល សង្កាត់នីម៉ុងគោល ក្រុងនីម៉ុងគោល ខេត្តអូឡានឆាវប៉ី(ប្រទេសចិន) ទី.៣ ឈ្មោះ យឿង កុកយ៉ីង ភេទប្រុស អាយុ៥០ឆ្នាំ(ជនជាតិវៀតណាម) មុខរបរលក់ដូរ និងទី.៤ ឈ្មោះហ័ន យ៉ាំងទុយ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលក់ដូរ(ជនជាតិវៀតណាម) ទាំង២នាក់ មានទីលំនៅបច្ចុប្បន្នទីក្រុងហូជីមិញ(ប្រទេសវៀតណាម) ។ ជនបរទេសទាំង៤នាក់នេះ បច្ចុប្បន្នត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋានខេត្តស្ទឹងត្រែង រង់ចាំរៀបចំឯកសារបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

ឃាត់ខ្លួនជនអន្តោប្រវេសន៍

ឃាត់ខ្លួនជនអន្តោប្រវេសន៍

ឃាត់ខ្លួនជនអន្តោប្រវេសន៍

មតិយោបល់