ប៉ៃលិនៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃសៅរ៍ ១៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនិងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ មានករណីគោដើរជាន់មីនផ្ទុះមួយករណី (មីនស្គរ) ដែលសល់ពីសម័យសង្គ្រាម នៅចំណុចលើភ្នំ ក្បែរភ្នំដោះក្រមុំ ជាប់មាត់ស្ទឹង ស្ថិតក្នុងភូមិថ្នល់កែង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ករណីផ្ទុះមីនខាងលើនេះ បណ្តាលអោយសត្វគោ រងរបួសដាច់ជើងក្រោយផ្នែកខាងស្តាំ ចំណែកម្ចាស់គោពុំមានរបួសនោះទេ ៕





មតិយោបល់