អ្នកជំនាញផ្នែកសុខ ភាពបានឱ្យដឹងថា ស្រ្តីមានជំងឺទឹកនោមផ្អែម ត្រូវចៀស វាងការយកបុត្រ ដោយចៃដន្យ ដើម្បីធានាបានសុវត្ថិភាពទំាងម្តាយនិងទារក។ លោកវេជ្ជបណ្ឌិត សុំ សត្ថា ឯកទេសជំងឺទឹកនោមផ្អែម, ក្រពេញ និងអរម៉ូន នៃមន្ទីរ ពេទ្យកាលម៉ែត បានមានប្រ សាសន៍ថា ជំងឺទឹកនោមផ្អែម ដែលកើតឡើងនៅពេលស្ត្រីមានផ្ទៃពោះ ជាបញ្ហាដែលទាក់ទងនឹងសុខភាព ហើយត្រូវការខិតខំការពារទាំងសង ខាង ពោលគឺម្ខាងពីវេជ្ជ បណ្ឌិតជំនាញនិងម្ខាងទៀតពីអ្នកជំងឺខ្លួនឯងផ្ទាល់តែម្តង ។ លោកបានបន្តថា ស្ត្រីដែលមានជំងឺទឹកនោមផ្អែមប្រភេទទី១ ឬប្រភេទទី២ នៅពេលដែលចង់បានបុត្រ គួរគប្បីរៀបចំខ្លួនជាមុន ដូចជា ៖ ពិនិត្យតាមដានជាតិស្ករឱ្យមានលំនឹងមុននឹងប្រាថ្នាយកបុត្រ (A1C< ៧%) ។
ត្រូវប្រឹក្សាជាមួយគ្រូពេទ្យឯកទេសជំងឺទឹកនោមផ្អែម តើពេលគួរគប្បីយកបុត្រ ចំពោះអ្នកជំងឺដែលមានជំងឺទឹក នោមផ្អែមប្រភេទទី១ គឺមិនមានការរៀបចំអ្វីច្រើនទេ ពីព្រោះអ្នកជំងឺប្រភេទទីមួយនេះ គឺគាត់បានទទួលការព្យាបាល ដោយការចាក់អាំងស៊ុយលីន រួចមកហើយ ចំណែកឯអ្នកជំងឺទឹកនោម ផ្អែម ប្រភេទទី២ ដែលគាត់ប្រើថ្នាំគ្រាប់ក្នុងការព្យាបាល ហើយគាត់ប្រាថ្នាយកបុត្រ គឺគាត់ត្រូវប្រឹក្សាជាមួយគ្រូពេទ្យ ដើម្បីធ្វើការផ្លាស់ប្តូរថ្នាំគ្រាប់មួយចំនួន ដែលជាយថាហេតុ អាចប៉ះពាល់ទៅលើទារក ក្នុងករណីចាំបាច់ត្រូវធ្វើការផ្លាស់មកប្រើថ្នាំចាក់ អំាងស៊ុយលីនវិញ ។
ថ្នាំចាក់ អំាងស៊ុយលីននេះ មិនមានផ្តល់ជាផលគ្រោះថ្នាក់អ្វីទាំង អស់ទៅលើទារក ហើយត្រូវបានអ្នកវិទ្យាសាស្ត្រធំៗនៅពិភពលោក ចាត់ទុកថា ជាថ្នាំជម្រើសដំបូង សម្រាប់ស្ត្រីដែលមានជំងឺទឹកនោមផ្អែម ហើយចង់បានបុត្រ ។ លោកបានបន្ថែមទៀតថា អ្នកជំងឺទឹកនោមផ្អែមជាស្ត្រី ដែលប្រាថ្នាចង់បានបុត្រ គួរ គប្បីទៅពិនិត្យភ្នែក ដើម្បីរក មើលផលប៉ះពាល់ទៅលើភ្នែក មុននឹងសម្រេចចិត្តយកបុត្រ ។ គេសង្កេតឃើញថា អ្នកជំងឺដែលមានជំងឺទឹកនោមផ្អែមនៅពេលដែលគាត់មានបុត្រ គឺពេលនោះគាត់អាចមានផលប៉ះពាល់ទៅលើបាតភ្នែក ហេតុដូចនេះមុននឹកការ សម្រេចចិត្តយកបុត្រ គួរគប្បីទៅពិនិត្យភ្នែក ដើម្បីសុវត្ថិ ភាពជាមុនសិន ។
ជាធម្មតានៅក្នុងបរិបទថ្មីនេះ ការសម្រេចចិត្តយកបុត្រគឺត្រូវតែត្រៀមទុក ជាមុនដើម្បីសុវត្ថិភាព សុភ មង្គលនៅក្នុងក្រុមគ្រួសារ ហើយរឹតតែពិសេសជាងនេះទៅទៀតនោះគឺអ្នកជំងឺទឹក នោមផ្អែមដែលដឹងខ្លួនថា ធ្លាប់មានជំងឺទឹកនោមផ្អែមពីមុនមក ប្រភេទទី១ក្តីប្រភេទទី២ក្តី គួរត្រៀមខ្លួនឱ្យបានរួច ជាស្រេចដើម្បីត្រៀមយកបុត្រ ដើម្បីសុវត្ថិភាពទាំងម្ដាយនិងទារក ស្ត្រីដែលមានជំងឺទឹក នោមផ្អែមហើយ បានចាត់ទុក ថា ជាស្ត្រីដែលមានកត្តាប្រឈមដូច្នេះទាមទារឱ្យមាន ការយកចិត្តទុកដាក់ ជា ពិសេសប្លែកពីស្ត្រីទូទៅបន្តិច សម្រាប់ស្ត្រីដែលធ្លាប់មានជំងឺទឹកនោមផ្អែមពីមុនមកគួរគប្បីមានបុត្រតាមបំណង ចៀស វាងមានបុត្រដោយចៃដន្យ »។
លោកបានបន្ថែមថា ការព្យាបាលជំងឺទឹកនោមផ្អែម មានគោលការណ៍៤យ៉ាង ដែលអ្នកជំងឺត្រូវគោរពឱ្យបាន គឺទទួលទានរបបអាហារឱ្យបានត្រឹមត្រូវ, ការប្រើប្រាស់ថ្នាំឱ្យបានត្រឹមត្រូវ, លំហាត់ប្រាណបានទៀងទាត់, ការតាមដានកម្រិតជាតិស្ករក្នុងឈាម ព្រមទាំងការណាត់ជួបជាមួយវេជ្ជបណ្ឌិតឱ្យបានទៀងទាត់ ។ សូមបញ្ជាក់ថា ថ្មីៗនេះគេជួបប្រទះស្ត្រីមានផ្ទៃពោះ មានជំងឹទឹកនោមផ្អែមប្រភេទទី២ មានការកើនឡើងជាលំដាប់ ចាប់តាំងពីគេរកឃើញជំងឺទឹក នោមផ្អែម កាន់តែច្រើនឡើងលើមនុស្សវ័យក្មេងៗ ។ គេបានសម្គាល់ឃើញថា យ៉ាង ហោចណាស់ ៥០ភាគរយ នៃស្ត្រីដែលមានជំងឺទឹកនោម ផ្អែម នៅពេលដែលគាត់មាន ផ្ទៃពោះ គឺកើតជំងឺទឹកនោម ផ្អែមប្រភេទទី២៕
ប្រភព៖ AKP
មតិយោបល់