សៀមរាបៈ មានករណីមនុស្សលង់ទឹកស្លាប់ នៅចំណុចស្ពានថ្មផ្លូវ ៦០ម៉ត្រ ស្ថិតនៅភូមិត្រពាំងរុន ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ជនរងគ្រោះឈ្មោះ គឿម កេង ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិត្រពាំងរុន ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
តាមការឆ្លើយបំភ្លឺរបស់ឈ្មោះ ហ៊ៅ បាវ ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិឃុំខាងលើ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នៅវេលាម៉ោង ៣និង០០នាទីមានឈ្មោះ ម៉ៅ ក្រឹម ភេទប្រុស ឈ្មោះ កិញ គីម ភេទប្រុស ឈ្មោះ គឿម កេង ភេទប្រុស ឈ្មោះ ហាន់ ចេង និងរូបគាត់ រស់នៅភូមិត្រពាំងរុន ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាមួយគ្នា បានផឹកស្រាស្រវឹងក៏បបួលគ្នាជិះម៉ូតូទៅងូតទឹកលេងនៅចំណុចស្ពានថ្ម ផ្លូវលេខ ៦០ម៉ែត្រ ដែលស្ថិតក្នុងភូមិត្រពាំងរុន ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ពេលទៅដល់កន្លែងលេងទឹក មានឈ្មោះ ម៉ៅ ក្រឹម ឈ្មោះកិញ គីម និងឈ្មោះគឿម គេង បានឡូតទឹកលេងជាមួយគ្នា ចំណែកឈ្មោះ ហាន់ ចេងនិងរូបគាត់ ឈរលេងនៅគល់ស្ពានលើគោក លុះបានមួយសន្ទុះក៏ឮគេស្រែកប្រាប់គាត់ពីលើស្ពានថា បាត់មនុស្សម្នាក់ហើយ ពេលនោះក៏បានរាប់មើលស្រាប់តែបាត់ឈ្មោះ គឿម កេង បន្ទាប់មកពួកគាត់ក៏នាំគ្នាចុះរាវរកក្នុងទឹក អស់រយៈពេលប្រហែលជាមួយម៉ោង ទើបគាត់រាវរកឃើញក្នុងទឹក ចម្ងាយប្រហែល ៣០ម៉ែត្រពីគល់ស្ពាន បានលង់ទឹកស្លាប់បាត់ទៅហើយ។
ក្រោយមកក្រុមគ្រូពេទ្យមណ្ឌលសុខភាពឃុំអំពិល បានធ្វើតេស្តយកសំណាករកមេរោគCovide១៩ឃើញថា អវិជ្ជមាន ។
មូលហេតុ៖ ផឹកស្រាស្រវឹងទៅងូតទឹកលេង។
តាមការសន្និដ្ឋានរបស់កម្លាំងជំនាញ នៃអធិការដ្ឋានស្រុកប្រាសាទបាគង ឃើញថា សពខាងលើពិតជាបានស្លាប់ដោយសាលង់ទឹកពិតប្រាកដមែន និងពុំមានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌទេ ។
ក្រោយមកធ្វើកំណត់ហេតុប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់