ប៉ៃលិនៈ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៧និង១០នាទីយប់ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ៃលិន បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋថា ករណីចោគាស់ដំបូលផ្ទះចូលយកទូរស័ព្ទដៃ ត្រង់ចំណុចតូបលក់ទូរស័ព្ទក្នុងផ្សារប៉ាហ៊ី ភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ជនរងគ្រោះមានឈ្មោះ សុទ្ធ វ៉ាន់សៀម ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅនៅភូមិ/សង្កាត់កើតហេតុខាងលើ ។
សម្ភារៈបាត់បង់រួមមាន៖
-ទូរស័ព្ទដៃម៉ាក OPPO11 pro ចំនួន ០៣ គ្រឿង
-OPPO f11 ចំនួន០២គ្រឿង
-OPPO A3s ចំនួន ០២គ្រឿង
-ទូរស័ព្ទម៉ាក HUEWAI p30 មួយគ្រឿង ដែលសរុបជាទឹកប្រាក់អស់ចំនួន២២៤៤ដុល្លារគត់។
ករណីខាងនេះសមត្ថកិច្ច ពុំទាន់កំណត់អត្តសញ្ញាណជនសង្ស័យនោះបានទេ ដោយបច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាជន ដើម្បីយកមកផ្តន្តាទោសតាមច្បាប់ ៕
មតិយោបល់