ព័ត៌មានជាតិ

លួចទូរស័ព្ទបានសម្រេច តែរត់មិនរួច ជាប់ខ្នោះដដែល

ភ្នំពេញ: នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ម៉ោង០៣ និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចលួចទូរស័ព្ទដៃ នៅចំណុចមុខខុនដូរកូកូ ផ្លូវ១០១៥ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កដោយជនសង្ស័យម្នាក់ ឈ្មោះ ស្រស់ គីនីន ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (មានសារធាតុញៀន) បាន លួចយកទូរស័ព្ទដៃ០១គ្រឿងម៉ាករៀលមីមិនបានសម្រេច ពីជនរងគ្រោះឈ្មោះ អុល ផាន្នី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខឯកជន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

សម្ភារបាត់បង់៖ គ្មាន , សម្ភារន្សល់ទុក៖ ទូរស័ព្ទដៃ០១គ្រឿង ម៉ាករៀលមី ប្រគល់ឲ្យជនរងគ្រោះវិញ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕

មតិយោបល់