ព័ត៌មានជាតិ

​បើករថយន្ត​វ៉ាគោយន្ត​កន្ត្រៃ​ជ្រុល​ទៅ​បុក​ម៉ូតូ ​​​ស្លាប់មួយរំពេច​

ឧត្តរមានជ័យ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កដោយរថយន្តបើកវ៉ាគោយន្តកន្ត្រៃ ក៏ជ្រុលទៅបុកម៉ូតូក្នុងទិសដៅបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យមនុស្សម្នាក់ ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៨និង៤០នាទីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្លូវជាតិ៥៦ ស្ថិតនៅក្នុងភូមិត្របែក សង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ផ្លង នាង ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិត្របែក សង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ជនរងគ្រោះបើកម៉ូតូម៉ាកHONDA.Dream.C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1D-9962។

សមត្ថកិច្ចបានបន្ដថា ក្រោយកើតហេតុ អ្នកបើកបររថយន្ត បានចុះរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តបង្ក ម៉ាកTOYOTA FRONTIER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-3486។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងបានប្រគល់សាកសពជនរងគ្រោះទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែកឯវត្ថុតាងយកមករក្សាទុកនៅអធិការក្រុងសំរោង។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ នៃគ្រោះថ្នាក់នេះ គឺបង្កឡើងដោយ រថយន្តបើកវ៉ាគោយន្តកន្ត្រៃ ក៏ជ្រុលទៅបុកម៉ូតូពេញទំហឹង ក្នុងទិសដៅបញ្ច្រាសគ្នា៕

car-hit-motor-4

car-hit-motor-1

car-hit-motor-2

car-hit-motor-3

មតិយោបល់