ផ្ទះ ព័ត៌មានជាតិ សង្ស័យម្ចាស់ស...

សង្ស័យម្ចាស់ស្រវឹង! រថយន្តហ្វត បុកពីក្រោយរថយន្តកូរ៉េ បណ្ដាលឲ្យខូចខាតយ៉ាងដំណំ

0

ភ្នំពេញ: កាលពីវេលារសៀល ថ្ងៃ៩ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតតាមមហាវិថីឈ្នះឈ្នះ ក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តហ្វត បុកគូទរថយន្តកូរ៉េ បណ្ដាលឲ្យខូចខាតកំណាត់មុខយ៉ាងដំណំ។

តាមប្រភពពីកន្លែង កើតហេតុ បានឲ្យដឹងថា រថយន្តបង្ក ម៉ាកហ្វត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AP- 9799 បើកបរដោយបុរសម្នាក់ សង្ស័យស្រវឹងស្រា។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ហើយបានឲ្យភាគីទាំងសងខាង ធ្វើការសម្រួលគ្នា ដើម្បីបញ្ចប់រឿង៕

មតិយោបល់