ព័ត៌មានជាតិ

៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននិង១នាក់រត់រួចបន្ទាប់ពីទាក់សត្វឆ្កែ បានសម្រេច

កណ្តាលៈ ជនសង្ស័យមួយក្រុមបានលួចទាក់សត្វឆ្កែត្រូវសមត្ថកិច្ចឃាត់បានចំនួន៣នាក់ កាលពីវេលាម៉ោង១២និង០៥នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ចំណុចកើតហេតុៈភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ដែលជនសង្ស័យមានគ្នា០៤ប្រុស
១/ឈ្មោះវ៉េង សិលា ហៅខ្លី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិកំពង់សំបួរលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល(ឃាត់ខ្លួន)។
២/ឈ្មោះឡេង វណ្ណារ៉ា ហៅទុង ភេទប្រុសអាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំរោង មានទីលំនៅភូមិស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល(ឃាត់ខ្លួន)(ធ្លាប់ជាប់ពន្ធនាគាររយះពេល០៦ខែ)។
៣/ឈ្មោះផន ពេជ្រ ហៅស្រ៊ុន ភេទប្រុសអាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិព្រែកតាដួង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល(ឃាត់ខ្លួន)។
៤/ឈ្មោះយ៉ែម ជីវ័ន្ដ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិព្រែកតាដួង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល(រត់គេចខ្លួន)។
វត្ថុតាងចាប់យកៈ
១/ម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគីស្មាស់ពណ៌ខ្មៅបិតស្គត់ពណ៌ខៀវ ស៊េរីឆ្នាំ២០០៩ពាក់ស្លាកលេខកណ្ដាល1H.1590។
២/សត្វឆ្កែចំនួនពីរក្បាលសម្បុរខ្មៅមួយក្បាល(ញី) សម្បុរចំប៉ាមួយក្បាល(ឈ្មោល)។
៣/ទូរស័ព្ទដៃមួយគ្រឿងម៉ាកNOKIAពណ៌ខ្មៅ។
៤/ទូរស័ព្ទដៃមួយគ្រឿងម៉ាកVfoneមួយគ្រឿងពណ៌ផ្ទៃមេឃ។
៥/ទូរស័ព្ទដៃមួយគ្រឿងម៉ាក់HUAWEIពណ៌ខៀវ។
៦/ដងសម្រាប់ទាក់សត្វឆ្កែមួយធ្វើពីឬស្សីប្រវែង១.២០ម៉ែត្រ នឹងខ្សែប្រាំងកង់ប្រវែង១.៦០ម៉ែត្រ នឹងមានរុំកៅស៊ូពោះវៀនកង់ពណ៌ខ្មៅលាយជាមួយក្រណាត់ពណ៌ខ្មៅ។

តាមប្រភពព័ត៌មាននៅថ្ងៃទី១៨ ខែតុលា ឆ្មាំ២០២១ វេលាម៉ោង៩ និង៣០នាទីជនសង្ស័យឈ្មោះឡេង វណ្ណារ៉ា ហៅទុង ភេទប្រុសអាយុ២៩ឆ្នាំ មានទីលំនៅភូមិស្វាយលើ ឃុំព្រែថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ឈ្មោះយ៉ែម ជីវ័ន្ដ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិព្រែកតាដួង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ឈ្មោះវ៉េង សិលា ហៅខ្លី ភេទប្រុសអាយុ២៤ឆ្នាំ មានទីលំនៅភូមិកំពង់សំបួរលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល នឹងឈ្មោះផន ពេជ្រ ហៅស្រ៊ុន ភេទប្រុសអាយុ២៨ឆ្នាំ មានទីលំនៅភូមិព្រែកតាដួង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។ បានជិះម៉ូតូចំនួនពីគ្រឿង មួុយគ្រឿងម៉ាកស៊ុយស៊ូគីស្មាស់ស៊េរី២០០៩ពាក់ស្លាកលេខកណ្ដាល1H.1590ពណ៌ខ្មៅបិតស្គត់ពណ៌ខ្មៅ នឹងមួយគ្រឿងទៀតម៉ាកសេ១១០ពណ៌ខ្មៅស៊េរីឆ្នាំ២០១២ មិនចាំស្លាកលេខ ដោយឈ្មោះឡេង វណ្ណារ៉ា ហៅទុង ភេទប្រុស ជិះម៉ូតូម៉ាក់សេ១១០ស៊េរី២០១២ពណ៌ខ្មៅឌប់ឈ្មោះយ៉ែម ជីវ័ន្ដ ភេទប្រុសកាន់ដងសម្រាប់ទាក់សត្វឆ្កែ ចំណែកឈ្មោះវ៉េង សិលា ភេទប្រុសជិះម៉ូតូម៉ាក់ស៊ុយស៊ូគីស្មាសឌប់ឈ្មោះផន ពេជ្រ ហៅស្រ៊ុន ភេទប្រុសជិះតាមពីក្រោយដើម្បីរើសសត្វឆ្កែដែលបក្សពួកទាក់បាន។
ចេញពីសង្កាត់ស្វាយរំ ក្រុងតាខ្មៅ ខេត្តកណ្ដាល(កន្លែងធ្វើសំណង់)ដើម្បីទាក់សត្វឆ្កែ លុះពេលម៉ូតូមកដល់សង្កាត់ព្រែកថ្មី ខណ្ឌច្បាលអំពៅ(ផ្លូវ១១០)ក្រុមជនសង្ស័យទាក់បានសត្វឆ្កែចំនួនមួយក្បាលសម្បុខ្មៅ(ញី) ហើយក៍នាំគ្នាជិះម៉ូតូមកខាងស្រុកកៀនស្វាយ ។
លុះជិះម៉ូតូមកដល់ភូមិព្រែកដូង ឃុំកំពង់ស្វាយ ខេត្តកណ្ដាល ក្រុមជនសង្ស័យបានធ្វើសកម្មភាពទាក់សត្វឆ្កែបានចំនួនមួយក្បាលទៀតសម្បុចំប៉ា(ឈ្មោល)ទទួលពេលនោះកម្លាំងនគរបាលប៉ុស្តិ៍កំពង់ស្វាយល្បាតមកដល់ចំណុចនោះឃើញមានការសង្ស័យក៍ឃាត់ដើម្បីសួនាំឃើញមានវត្ថុតាង នឹងសម្ភារៈធ្វើសកម្មភាពបាននាំខ្លួនក្រុមជនសង្ស័យមកប៉ុស្តិ៍ ចំណែកជនសង្ស័ឈ្មោះយ៉ែម ជីវ័ន្ដ័ ភេទប្រុស បានជិះម៉ូតូម៉ាកសេ១១០ ស៊េរី២០១២ពណ៌ខ្មៅរត់គេចខ្លួន។
នៅចំពោះមុខសមត្ថកិច្ចក្រុមជនសង្ស័យទាំងបីនាក់ខាងលើបានឆ្លើយសរភាពថាៈពួកខ្លួនរួមជាមួយឈ្មោះយ៉ែម ជីវ័ន្ដ ភេទប្រុសពិតជាបានប្រព្រឹកអំពើ លួច(ទាក់សត្វឆ្កែ)ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។និងសុំគោលការឃាត់ខ្លួនលើជនសង្ស័យពាក់ពន្ធ័ករណីលួចលាក់សត្វ(ឆ្កែ)តាមនីតិវិធីច្បាប់៕

 

មតិយោបល់