កណ្ដាលៈ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០០ និង៣០នាទី កម្លាំងសមត្ថកិច្ចនគរបាល ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ធ្វើសកម្មភាពគាស់ផ្ទះចូលលួចទូរស័ព្ទ និងទទួលទិញផលចោរកម្ម ទីតាំងស្ថិតត្រង់ចំណុចភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ ប៉ុល សាឡន ហៅញាញ់ ភេទស្រី អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ចំណែកជនសង្ស័យចំនួន០៤នាក់៖ ១/ឈ្មោះ តេង វណ្ណឌី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន) ។ ២/ឈ្មោះ ភុន ផាន់ណយ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (គេចខ្លួន-ធ្លាប់ជាប់ពន្ធនាគារ២លើក) ។ ៣/ឈ្មោះ ខន ចាន់ថន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (គេចខ្លួន) ។ ៤/ឈ្មោះ រ៉េត ដារ៉ុង ហៅមិក ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ធ្លាប់ជាប់ពន្ធនាគារ១លើក ។
ខណៈពេលជនរងគ្រោះកំពុងសម្រានលង់លក់នៅក្នុងផ្ទះ ស្រាប់តែជនសង្ស័យចំនួន០៣នាក់៖ ទី១-ឈ្មោះ តេង វណ្ណឌី ភេទប្រុស ,ទី២-ឈ្មោះ ភុន ផាន់ណយ ភេទប្រុស ,ទី៣-ឈ្មោះ ខន ចាន់ថន ភេទប្រុស បានធ្វើសកម្មភាព គាស់ដំបូលផ្ទះលួចចូលទៅក្នុងផ្ទះ របស់ជនរងគ្រោះ លួចយកទូរស័ព្ទដៃមួយគ្រឿងម៉ាក OPPO ពណ៌ខ្មៅ នឹងអាយផេកមួយគ្រឿងស៊េរី A៨២២ របស់ជនរងគ្រោះ ។ ក្រោយពីធ្វើសកម្មភាពរួច ក្រុមជនសង្ស័យបានគេចខ្លួនបាត់ ។
លុះដល់ថ្ងៃទី២០ ខែតុលាឆ្នាំ២០២១ វេលាម៉ោង០៨ និង៣០នាទីព្រឹក ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាល រដ្ឋបាលដីឥដ្ឋ ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងជំនាញ ផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ ។ បានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា ។
លុះដល់១៧ និង៤០នាទីថ្ងៃ ខែ ឆ្នាំដដែល ទើបកម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ នឹងកម្លាំងនគរបាល ប៉ុស្តិ៍ដីឥដ្ឋ ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ខាងលើ យកមកធ្វើការសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ ។ ក្រោយពីសួរនាំនៅចំពោះមុខ សមត្តកិច្ច ជនសង្ស័យឈ្មោះ តេង វណ្ណឌី ភេទប្រុស បានសារភាពថា ខ្លួនរួមជាមួយឈ្មោះ ខន ចាន់ថន ភេទប្រុស នឹងឈ្មោះ ភុន ផាន់ណយ ភេទប្រុស ពិតជាបានធ្វើសកម្មភាព លួចយកទូរស័ព្ទដៃ នឹងអាយផេក របស់ជនរងគ្រោះពិតប្រាកដមែន ។
លុះដល់ម៉ោង០៨ និង០០នាទីថ្ងៃ ខែ ឆ្នាំដដែល ជនសង្ស័យទាំងបីនាក់ខាងលើ បានយកអាយផេក០១គ្រឿង ពណ៌ទឹកប្រាក់ មកលក់អោយឈ្មោះ រ៉េត ដារ៉ុង ហៅមិក ភេទប្រុស ក្នុងតំលៃ៦.០០០០៛ (ប្រាំមួយមឺនរៀល) ។ ចំណែកឈ្មោះ រ៉េត ដារ៉ុង ភេទប្រុស បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើទទួលផលចោរកម្ម ទិញអាយផេតពីឈ្មោះទាំងបីនាក់ខាងលើ ស៊ីមកាតទី ១.០៩៦៤៣៦៥៧៣៩ ពិតប្រាកដមែន ។ ហើយហ្នឹងបានឆ្លើយសារភាពទៀតថា ចំពោះសម្ភារៈដាវកៃច្នៃ កាំបិត កណ្ដៀវ នឹងកាំភ្លើងស្នប់ ជារបស់ខ្លួនពិតប្រាកដមែន ។
ក្រោយពីសួរនាំរួច ជនសង្ស័យរួមជាមួយវត្ថុតាង បានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធី ៕
មតិយោបល់