ព័ត៌មានជាតិ

Update៖ ផ្ទេរសាំងពីរថយន្តទៅស៊ីទែន មិនបានប្រុងប្រយ័ត្ន បណ្ដាលឲ្យឆាបឆេះរាលឆ្លងដល់ផ្ទះ រងរបួសមនុស្សម្នាក់

បាត់ដំបង: ថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នៅវេលាម៉ោង ៤និង០០នាទីរសៀល ស្ថិតនៅចំណុចក្រុមទី១៥ ភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង មានករណីអគ្គិភ័យបានកើតឡើង បណ្តាលឲ្យឆេះផ្ទះចំនួន០១ខ្នងទំហំ ១២x៨ មែត្រ កម្ពស់ បីជាន់ របស់ម្ចាស់ឈ្មោះ ម៉ាន់ ចៃ ភេទប្រុស អាយុ ៤៩ឆ្នាំ ។

  • រងរបួសមនុស្សចំនួនម្នាក់ បានបញ្ជូនទៅមន្ទីរពេទ្យខេត្តបាត់ដំបង (ជាអ្នកបើកបររថយន្តដឹកសាំង) ។
  • រថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ចំនួន ០៥គ្រឿង
  • រថយន្តអធិការនគរបាលស្រុកបាណន់ចំនួន ០១គ្រឿង
  • ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចំនួន ០៣គ្រឿង
  • អធិការនគរបាលស្រុកសង្កែចំនួន០១គ្រឿង
  • បានប្រើប្រាស់ទឹកអស់ចំនួន ១១រថយន្ត ។

+កិច្ចប្រតិបត្តិការនេះបញ្ចប់ត្រឹម វេលាម៉ោង ២០និង០០នាទីយប់ ។

មូលហេតុ៖ បណ្តាលមកពីអ្នកបូមសាំងផ្ទេរពីរថយន្ត ទៅស៊ីទែនមិនបានប្រុងប្រយ័ត្ន ទើបបណ្តាលឲ្យឆេះរថយន្តរាលឆ្លងដល់ផ្ទះតែម្តង៕

មតិយោបល់