ព័ត៌មានជាតិ

រថយន្តសង្រ្គោះមន្ទីសម្រាកព្យាបាល សុខ ហេង អង្គស្នួល បើកបញ្ច្រាសចរាចរណ៍បុកជាមួយម៉ូតូរងរបួសធ្ងន់ម្នាក់

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តសង្គ្រោះ របស់មន្ទីរសំរាកព្យាបាល សុខ ហេង អង្គស្នួល បើកបរបញ្ច្រាសទិស បណ្ដាលឲ្យបុកជាមួយម៉ូតូរងរបួសបុរសម្នាក់បញ្ជូនទៅសង្គ្រោះភ្លាមៗ។

ហេតុការណ៍ការលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង៤០នាទីព្រឹកមថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខនឹងប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេបានឃើញរថយន្តរបស់មន្ទីរសម្រាកព្យាបាល សុខ ហេង អង្គស្នួល មួយគ្រឿងមិនមានស្លាកលេខ ដែលបើកបរក្នុងទិសដៅពីលិចទៅកើតដោយដឹកអ្នកជំងឺដែលរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ទើបបើកបរបញ្ច្រាសទិសដៅ ក៏ជ្រុលទៅបុកជាមួយនឹងម៉ូតូឃ្លីកមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1IE-8061 បើកបរដោយក្មេងប្រុសជាសិស្សសាលាម្នាក់ក្នុងទិសដៅពីកើតទៅលិច បណ្តាលឲ្យដួលរងរបួសធ្ងន់ចំណែកម៉ូតូខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុជនរងគ្រោះដែលនៅក្នុងរថយន្តសង្គ្រោះ ត្រូវបានផ្ទេរដាក់រថយន្តមួយគ្រឿងទៀត យកទៅសង្គ្រោះបន្ត ចំណែករថយន្តបង្ក និងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ធ្វើការវាស់វែងរក្សាទុករង់ចាំការដោះស្រាយ៕

មតិយោបល់