កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី១៩ខែតុលាឆ្នាំ២០២១ វេលាម៉ោង១៦និង៣០នាទី មានករណីអំពើហិង្សាក្នុងគ្រួសារ បណ្ដាលខូចខាតបែកទ្វាកញ្ចក់មួយ និង បង្អួចកញ្ចក់៣ ចំណុចផ្ទះជនរងគ្រោះភូមិតាក្តុល សង្កាត់តាក្តុល
ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះម្តាយបង្កើតឈ្មោះ ព្រំ សុធី ភេទស្រី អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិ សង្កាត់កើតហេតុ ។
ជនសង្ស័យកូន ឈ្មោះ ផន លីហៀង ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅបច្ចុប្បន្នភូមិសង្កាត់កើតហេតុ (ឃាត់ខ្លួន) ។
ជនសង្សយ័ធ្លាប់ជាប់មណ្ឌលបន្សាបគ្រឿងញៀនរយៈពេល៦ខែ ។
វត្ថុតាងចាប់យក៖
១-ចបកាប់ចំនួនមួយ (របស់ជនសង្ស័យ)។
២-ដុំឥដ្ឋចំនួន ២ដុំ (របស់ជនសង្ស័យ) ។
កាលពីពេលវេលានិងទីកន្លែងកើតហេតុខាងលើ ជនសង្ស័យប្រហែលជាបានប្រើប្រាស់សារធាតុញៀន រួចបានត្រឡប់មកដល់ផ្ទះវិញ បានសំឡុតទារលុយពីម្តាយចំនួន១០០ដុល្លារ ដើម្បីទៅលោះទូរស័ព្ទ តែម្តាយមិនអោយ
ទើបវាខឹង ក៏បានយកដុំថ្មគុបទៅបង្អួច និង ទ្វារបណ្តាលឲ្យបែកកញ្ចក់អស់ ហើយយកចបកាប់ ទៅវាយបន្ថែមទៀត រួចបានរត់គេចចេញពីផ្ទះបាត់ទៅ ។
ដោយទ្រាំនឹងទង្វើដដែលៗ របស់កូនលែងបានតទៅទៀត
លុះមកដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នៅពេលជនសង្ស័យបានចូលផ្ទះវិញ ជនរងគ្រោះក៏ដាច់ចិត្តប្តឹងសមត្ថកិច្ចប៉ុស្តិ៍តាក្តុលអោយចុះឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចាត់ការតាមនីតិវិធីតែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់