ព័ត៌មានជាតិ

ស្លាប់ម្នាក់និងរបួសធ្ងន់៣នាក់បន្ទាប់ពីរថយន្តបើកបុកម៉ូតូនៅស្រុកពួក

សៀមរាប: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង កើតឡើងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១០និង២៥នាទី លើផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះ៣៣៦.៣៣៧ភូមិទួលរវៀង ឃុំល្វា ស្រុកពួក ខេត្តសៀមរាប រវាងរថយន្តនិងម៉ូតូ។
ដែលរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ស្ករ ប្រភេទទេសចរណ៍ (២៥កៅអី) ពាក់ស្លាកលេខ កំពងចាម 3B.0422 អ្នកបើកបរជនមិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅ ពីកើតទៅលិច បានបុក ម៉ូតូម៉ាក ហុងដាឌ្រីម សេរីឆ្នាំ២០១៤ ពណ៌ខ្មៅ ស្លាកលេខ 1B.4497 បើកបរដោយឈ្មោះ ព្រឿត បា្រង ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ នៅភូមិត្រពាំងត្រុំ ឃុំពពេល ស្រុកសូទ្រនិគម៍ ខេត្តសៀមរាប ដឹកមនុស្សពីរនាក់ ១ឈ្មោះញឹប សុផល ភេទស្រី អាយុ 32 ឆ្នាំត្រូវជាប្រពន្ធ ២.ឈ្មោះ រើន កញ្ញា អាយុ៣ឆ្នាំ ត្រូវជាកូន រស់នៅភូមិឃុំជាមួយគ្នា បើកបរទិសដៅពីលិចទៅកើត ពេលបុកហើយ
ម៉ូតូខាងលើបានជ្រុលទៅបុកម៉ូតូមួយគ្រឿង ទៀត ម៉ាកហុងដាទ្រីម ផលិត ឆ្នាំ២០១៥ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1M .2465 បើកបរដោយឈ្មោះ រ៉ន ស៊ីវែន ភេទប្រុស អាយុ ៣៥ឆ្នាំនៅភូមិដំណាក់ចាស់ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប បើកបរទិសដៅពីលិចទៅកើត (បើកខាងមុខ)។ក្រោយពេលកើតហេតុអ្នកបើកបររថយន្ត បានបើកចេញពីកន្លែងកើតហេតុទៅដល់ឃុំព្រៃជ្រូក ទើបទុករថយន្តចោល ហើយចុះរត់គេចខ្លួនបាត់។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបណ្ដាលឲ្យ:ស្លាប់ មនុស្ស១ នាក់ឈ្មោះព្រឿត ប្រាង ។
-រងរបួសមនុស្សចំនួន ០៣នាក់
១.ឈ្មោះ ញ៉ិប សុផល រងរបួស (ធ្ងន់)
២.ឈ្មោះ រ៉ន ស៊ីរែន របួស (មធ្យម)
៣.ឈ្មោះ រើន កញ្ញា(ស្រាល)
ខូចខាត: ម៉ូតូ ០២គ្រឿង( ស្រាល១គ្រឿង និងធ្ងន់១គ្រឿង) និងរថយន្ត ០១គ្រឿង( ស្រាល)
_មូលលហេតុ អ្នករថយន្ត បើកបរមិនប្រកាន់ស្តាំ។
ករណីខាងលើនេះកម្លាំងផ្នែកជំនាញ សហការណ៍ជាមួយកម្លាំងប៉ុស្ត៍នគរបាលរដ្ឋបាលល្វា បានចុះទៅវាស់វែងកើតហេតុ សង្គ្រាជនរងគ្រោះ ប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពីណី ប្រមូលយកវត្ថុតាងពាក់ព័ន្ធ មករក្សាទុកនៅអង្កភាពដើម្បីបន្តនីតិវិធី ៕

 

មតិយោបល់