កម្លាំងសមត្ថកិច្ចខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆបោករថយន្ត

កំពង់ឆ្នាំងៈ នៅវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ កម្លាំងការិយាល័យព្រហ្មទណ្ឌចំនួន០៣នាក់ សហការជាមួយកម្លាំងអាវុធហត្ថក្រុងកំពង់ឆ្នាំងចំនួន០៣នាក់ សរុបចំនួន០៦នាក់ ប្រើប្រាស់រថយន្តចំនួន០២គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ត្រី អ៊ឹម លីអ៊ីម មេបញ្ជាការអាវុធហត្ថក្រុងកំពង់ឆ្នាំង ដោយបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តកំពង់ឆ្នាំង ។ យោងពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ យ៉ាន់ ភារម្យ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាអ្នកលក់ដូរ រស់នៅភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ផែន សុខុម ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ស្ថិតនៅចំណុចយានដ្ឋាន L.S ភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ដែលពាក់ព័ន្ធករណីឆបោករថយន្ត កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ។

វត្ថុតាងចាប់យករួមមាន៖
១-រថយន្ដចំនួន០១គ្រឿង ពាក់ផ្លាកលេខ ស្វាយរៀង2B.7007 ពណ៌ទឹកប្រាក់ ។
២-ទូរស័ព្ទដៃចំនួន០២គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានការិយាល័យជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅអយ្យការ ដើម្បីបន្តនីតិវិធី ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *