ព័ត៌មានជាតិ

Klopp៖ Liverpool ចាំបាច់តម្រូវចិត្ត Salahឲ្យបានដើម្បីបន្តកុងត្រាថ្មី

បរទេស៖ លោក Jurgen Klopp ត្រូវបានគេដឹងថាកំពុងដាក់សំពាធទៅកាន់ក្លឹបហង្សក្រហម Liverpool ហើយដើម្បីអាចធ្វើយ៉ាងណាសម្រេចឲ្យបាននូវកុងត្រាថ្មីជាមួយនឹងកំពូលកីឡាករខ្សែប្រយុទ្ធអេហ្ស៊ីប Mo Salah ។

កីឡាករវ័យ២៩ឆ្នាំរូបនេះត្រូវបានគេដឹងដែរថាកំពុងផ្អាកដំណើរការនៃការចរចាដើម្បីបន្តកុងត្រាថ្មីខណ:ដែលមានព័ត៌មានចចាមអារ៉ាមថាកំពុងមានក្លឹបយក្សនិងមហាសេដ្ឋីមួយចំនួនកំពុងទាក់ទងរូបគាត់ដើម្បីឲ្យចាកចេញពីទឹកដី Anfield។

ប៉ុន្តែដោយសារឃើញស្ថានភាពយឺតយ៉ាវបែបនេះគ្រូបង្វឹករបស់ក្លឹបលោក Jurgen Klopp បានចាប់ផ្តើមធ្វើការស្នើសុំឲ្យក្លឹបចាំបាច់ត្រូវតែធ្វើយ៉ាងណាក្នុងការកំណត់ឲ្យបានអនាគតរបស់ Salah ជាមួយនឹងក្លឹបបន្ថែមទៀតនាពេលខាងមុខ៕

មតិយោបល់