ព័ត៌មានជាតិ

ទុស្សេបណ្តាលឲ្យឆេះរថយន្ត០១គ្រឿងម៉ាក Mercedes ១គ្រឿងនៅយានដ្ឋាន ង៉ោ ហេង

កណ្ដាល: នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២និង០០ នាទី មានករណីអគ្គិភ័យឆាបឆេះរថយន្ត០១គ្រឿងនៅកន្លែងយានដ្ឋាន ង៉ោ ហេង ដែល ស្ថិតក្នុងភូមិព្រែកតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

សម្ភារ:ខូចខាតរួមមាន: ឆេះរថយន្ត០១គ្រឿងម៉ាក Mercedes ពណ៌ទឹកមាស ដែលមានស្លាកលេខកណ្តាល 2B.0632 ។

ហេតុការខាងលើមានរថយន្ត អន្តរាគមន៍ របស់ ការិយាល័យពន្លត់អគ្គីភ័យចំនួន ០២ គ្រឿង ។
ក្រោយពីទទួលបានព័ត៌មានភ្លាម រថយន្តពន្លត់អគ្គីភ័យរបស់ការិយាល័យ កម្លាំងផ្នែកជំនាញសណ្ដាប់ធ្នាប់ចរាចរណ៍ កម្លាំងនគរបាលប៉ុស្តិ៍តាក្តុល អាជ្ញាធរមូលដ្ឋាន ជុំវិញនោះបានសហការគ្នា ក្នុងការជួយពន្លត់ដោយបានប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យអស់ចំនួន០៨បំពង់ ករណីអគ្គិភ័យខាងលើបានរលត់ ១០០% និងបានគ្រប់គ្រងបានមិនបណ្ដាលឱ្យឆេះផ្ទះបងប្អូនប្រជាពលរដ្ឋឡើយនិងរលត់ជាស្ថាពរនៅម៉ោង ១៤: ៣០ នាទី ។
គ្រោះថ្នាក់ដល់មនុស្ស: គ្មាន ។
មូលហេតុ: បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែ ភ្លើង) ៕

 

មតិយោបល់