បាត់ដំបងៈ យោងតាមផេករដ្ឋបាលស្រុកបាណន់ បានឲ្យដឹងថា រដ្ឋបាលស្រុកបាណន់ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់ក្នុងស្រុកបាណន់ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្នឹងសង្កែ សូមឲ្យមានការប្រុងប្រយ័ត្ន ដោយស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា – ថៃ មានភ្លៀងធ្លាក់កម្រិតពីខ្សោយ មកបង្គួរ អស់រយៈពេលជាច្រើនម៉ោងមកហើយ ។ ហេតុនេះមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានបន្ធូរទ្វារទឹក ចំនួន ០៥ទ្វារ ដែលក្នុងនោះទ្វារនីមួយៗ មានកម្ពស់១ម៉ែត្រ កាលពីម៉ោង ៦ល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។
អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសកុមារតូចៗ ចាស់ជរា និងអ្នកប្រកបរបរនេសាទតាមដងស្ទឹងសង្កែ សូមបង្កើនការ ប្រុងប្រយ័ត្នអោយបានខ្ពស់៕
មតិយោបល់