ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្ត​​ធំ​ពីរ​គ្រឿង​បុក​គ្នាក្រឡាប់ផ្ងារជើង ​នៅ​ស្រុកកំពង់​សីលា​

ព្រះសីហនុ: នៅវេលាម៉ោង ១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ចន្លោះបង្គោលគីឡូម៉ែត្រ១៥៤-១៥៥ ស្ថិតក្នុងភូមិអូរតាហយ ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ រវាងរថយន្តមួយគ្រឿងម៉ាក នីសាន់ ពណ៌ត្រីអ៊ី ពាក់ស្លាកលេខ ខ ភ ម ៣.៨២៧៩ មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញលុះមកដល់ចំនុចខាងលើ បានបុកជាមួយរថយន្តមួយគ្រឿងម៉ាក ហាន់ដាយ ពណ៌ស គ្មានស្លាកលេខ បើកបរដោយឈ្មោះ មាជ បាន ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិក្រាំងក្តី ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងទិសដៅបញ្ច្រសគ្នា។
ហេតុការណ៍នេះបណ្តាលឲ្យរថយន្តខូចខាតទាំងពីរ តែមិនបណ្តាលឲ្យរងរបួសអ្វីទេ។
ក្រោយពេលកើតហេតុអ្នកបើកបររថយន្តនីសាន់បានរត់គេចខ្លួនបាត់។

បច្ចុប្បន្នផ្នែកជំនាញ និងកម្លាំងប៉ុស្ថិ៍កំពុងសម្រួលចរាចរ និងស្ទូចយករថយន្តមករក្សារទុក រង់ចាំភាគីទាំងពីរចូលមកដោះស្រាយ៕

មតិយោបល់