ភ្នំពេញៈ នៅវេលាម៉ោង០១និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ មានបុរសម្នាក់ស្រវឹងស្រាជោក បើករថយន្តមកចតលើចិញ្ចើមផ្លូវជាប់លូទឹកស្អុយ ដេកលក់មួយសន្ទុះធំដឹងខ្លួនឡើងវិញ បើកបន្តទៅមុខទៀត បណ្ដាលឲ្យបុកបង្គាន់ដៃលូទឹកស្អុយ ធ្លាក់ចូលក្នុងទឹកលិចបាត់ សំណាងល្អប្រជាពរដ្ឋចុះជួយទាន់
ស្ថិតតាមបណ្ដោយផ្លូវ១០៥ ចំណុចមុខផ្ទះលេខ២៧៩ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។
នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ ស្រវឹងស្រាជោក បើករថយន្តម៉ាកហ្វតស៊េរីឆ្នាំ២០១៧ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AT 8678 បើកបរទិសដៅពីជើងទៅត្បូង ។ ខណៈបើកបរមកដល់ត្រង់ចំណុចកើតហេតុខាងលើ បានឈប់លើចិញ្ចើមផ្លូវ ជាប់និងលូទឹកស្អុយ ដេកមិនបានពន្លត់ម៉ាស៊ីននោះទេ លុះមួយសន្ទុះធំក្រោយមក ស្រាប់តែម្ចាស់ដឹងខ្លួនឡើង បានបើកបន្តទៅមុខទៀត បណ្ដាលបុក និងបង្កាន់ដៃលូ រថយន្តដាំក្បាលចូលក្នុងទឹកស្អុយលិចបាត់ សល់តែដំបូលឡឹមៗ ។ ក្រោយហេតុការណ៍ មានរថយន្តមួយគ្រឿង បើកទៅប្រាប់អ្នកការសែតកំពុងឡាយ រថយន្តបុកទ្រូងផ្លូវ ហើយក៏ប្រញាប់ប្រញាល់មកចំណុចកើតហេតុ ដោយមិនឃើញតៃកុង ប្រជាពរដ្ឋបានចុះទៅក្នុងប្រឡាយទឹកស្អុយ រាវយកតៃកុងលើកឡើងលើគោកទាន់ ពិតជាមហាសំណាងមែន ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តចេញពីក្នុងទឹក យកទៅរក្សាទុកជាបណ្តោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់