ព័ត៌មានជាតិ

CR7 គ្មានបំណងចូលនិវត្តពីជម្រើសជាតិនៅឡើយហើយប្តេជ្ញាចិត្តធ្វើឲ្យបាល្អជាងនេះ

បរទេស៖ កីឡាករខ្សែប្រយុទ្ធឆ្នើមវ័យចាស់ CR7 មកដល់ពេលនេះនៅតែបានបញ្ជាក់ច្បាស់ដដែលថាគ្មានបំណងក្នុងការលាឈប់ពីជម្រើសជាតិប៉ទុយហ្គាល់ឡើយហើយជឿជាក់ថាគាត់នឹងនៅតែអាចលើកពានរង្វាន់ជាច្រើនទៀតនៅ Old Trafford ជាមួយនឹងក្លឹប Man UTD ដដែល។

មួយរយ:ចុងក្រោយនេះមានលេចឬព័ត៌មានដែលបានចេញផ្សាយថាកំពូលកីឡាកររូបនេះនឹងអាចសម្រេចចិត្តបញ្ចប់អាជីពជាមួយនឹងជម្រើសជាតិប៉ទុយហ្គាល់ហើយខណ:ដែលវ័យកាន់តែជ្រេហើយនិងកំពុងឈានទៅរកអាយុ៣៧ឆ្នាំនាពេលខាងមុខនេះទៅហើយនោះ។

ឆ្លើយតបទៅនឹងសំណូរនេះ CR7 បាននិយាយថា៖វាមិនទាន់ដល់ពេលសម្រាប់ខ្ញុំនោះទេហើយពេលវេលាមកដល់គឺជាពេលដែលខ្ញុំរត់លេងកើតញាក់លេងកើតនិងស៊ុតលែងបានប៉ុន្តែបច្ចុប្បន្នខ្ញុំនៅតែជឿជាក់ថាខ្ញុំអាចធ្វើបានហើយនឹងដាក់ការប្តេជ្ញាចិត្តថានឹងធ្វើឲ្យបានល្អជាងនេះថែមទៀត៕

 

មតិយោបល់