ព័ត៌មានជាតិ

បង្ក្រាបក្រុមឧក្រិដ្ឋជនគ្រឿងញៀន ជាជនជាតិខ្មែរ០៦នាក់ និងរឹបអូសគ្រឿងញៀនជិត៣គីឡូក្រាម

ភ្នំពេញ: យោងតាមផេក Anti-Drug Department បានឲ្យដឹងថា សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនក្រុមឧក្រិដ្ឋជនគ្រឿងញៀន ជនជាតិខ្មែរ ៦នាក់ និងរឹបអូសគ្រឿងញៀនជិត ៣ គីឡូក្រាម នៅរាជធានីភ្នំពេញ ។

អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណ: នាយក មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៣និង៥០នាទី កម្លាំងការិយាល័យប្រឆាំងការសម្អាតប្រាក់ (ក៥) ដឹកនាំដោយឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ លោកវរ:សេនីយ៍ឯក មាស ហ៍ត នាយករងមន្ទីរ និងលោកវសេនីយីឯក ជាវ វណ្ណា នាយការិយាល័យប្រឆាំងការសម្អាតប្រាក់ ដោយមានការសម្របសម្រួល ពីលោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យាការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកកិច្ចប្រតិបត្តិការ បង្ក្រាបករណីជួញដូរសារធាតុញៀនខុសច្បាប់ នៅចំណុចក្នុងហាងបុប្ផាលាក់ខ្លួន ផ្លូវទន្លេមេគង្គ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

លទ្ធផល៖ ក-ឃាត់ខ្លួនជនសង្ស័យ ចំនួន០៦នាក់៖ ១-ឈ្មោះ ម៉េង សុភក្ត្រា ហៅ បារាំង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិ ខ្មែរ
។ ២-ឈ្មោះ ចន សុខច័ន្ទ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិ ខ្មែរ ។ ៣-ឈ្មោះ តែ លីផេងអាង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ
។ ៤-ឈ្មោះ តុង ថារិទ្ធ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ ។ ៥-ឈ្មោះ ចាន់ ភារម្យ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ
៦-ឈ្មោះ ងួន បាលីនកា ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ ។

ខ-ចាប់យកវត្ថុតាង៖ គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ICE) 2 kg 847.01 g ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាលើ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង បញ្ជូនជូនទៅសាលាដំបូងរាជធានីភ្នំពេញបន្ត តាមនីតិវិធី ៕

មតិយោបល់