សមត្ថកិច្ចចុះបង្រ្កាបកន្លែងជល់មាន់មួយករណីនិងឃាត់មនុស្ស៤នាក់នៅក្រុងបាត់ដំបង

បាត់ដំបងៈ នៅថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២១ វេលាម៉ោង១និង២៤ នាទី នៅ ចំណុចភូមិ តាព្រួច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្ត តាម យោបល់ដឹកនាំ របស់លោកសាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជា យោបល់របស់លោក លឹម ពុទ្ធីឡា ស្នងការរង ផែ ន ការងារ នគរបាល ព្រហ្មទណ្ឌ និង ដោយបានការសម្របសម្រួលលើនីតិវិធីពី លោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តបាត់ដំបង ផងនោះលោក ឈឿង គឹមសុង នាយការិយា ល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បាន ដឹកនាំ កម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះ ប្រតិបត្តិការ បង្ក្រាប ករណី ល្បែងស៊ីសង ( ភ្នាល់ មាន់ជល់ ) ចំនួន០១ ករណី និង បាន ធ្វេីការ នាំខ្លួន មនុស្ស ចំនួន ០៤ នាក់ មកកាន់ ស្នងការដ្ឋាន ដេីម្បីសាកសួរក្នុងនោះគឺ៖
១-ឈ្មោះ សុខ ផន ភេទប្រុស អាយុ ៦៨ ឆ្នាំ មានទីលំនៅ ភូមិ ត្រាង ឃុំ អូរ តាគី ស្រុក ថ្មគោល ខេត្ត បាត់ដំបង ។
២-ឈ្មោះ ឡុង លុច ភេទប្រុស អាយុ ៥៤ ឆ្នាំ មានទីលំនៅ ភូមិ អូរតានប់ សង្កាត់ ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។
៣-ឈ្មោះ សួន ណារិន ភេទប្រុស អាយុ ៣១ ឆ្នាំ មានទីលំនៅ ភូមិ តាព្រួច សង្កាត់ ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។
៤-ឈ្មោះ សារី សុខន ភេទប្រុស អាយុ ៤០ ឆ្នាំ មានទីលំនៅ ភូមិ ចំការសំរោង ១ សង្កាត់ ចំការ សំរោង ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។
-*វត្ថុតាង ដកហូត រួម មាន ៖
– សង្វៀន សម្រាប់ ជល់ មាន់ ចំនួន ០១
– មាន់ជល់ ចំនួន ០៣ ក្បាល
– ស៊ុម សម្រាប់ ក្រុង មាន់ ចំនួន ០១
– ជញ្ជីង សម្រាប់ ថ្លឹង មាន់ជល់ ចំនួន ០១
– ឆ្នាំង ដាំទឹក សម្រាប់ ស្អំមាន់ ជល់ ចំនួន ០១

បច្ចុប្បន្ន ការិយាល័យ ជំនាញ កំពុង រៀបចំសំណុំរឿ ងបញ្ជូនទៅតុលាការ អនុវត្តតាម នីតិវិធី ច្បាប់៕

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *