ព័ត៌មានជាតិ

Update៖ ជិះម៉ូតូឌុបគ្នាវ៉ាកុងទីន័រជ្រុលទៅបុកខឿនទ្រូងផ្លូវស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់

កណ្តាល: យុវជនពីរនាក់ជិះ ម៉ូតូ ឌុបគ្នាបានវ៉ារថយន្តកុងទីន័រមួយគ្រឿងក៏ជ្រុលទៅបុកខឿនទ្រូងផ្លូវស្លាប់ម្នាក់ឯអ្នករួមដំណេីរម្នាក់រងរបួសធ្ងន់។

ហេតុការណ៍ ដ៏រន្ធត់នេះ បានកេីតឡេីងកាលពី វេលា ម៉ោង ៣និង ២០នាទី រសៀល ថ្ងៃ ទី ២៣ ខែតុលា ឆ្នាំ ២០២១ ចំណុចមុខផ្ទះប្រជាពលរដ្ឋតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញ្ញាឮ ខេត្ត កណ្ដាល ។

ម៉ូតូ រងគ្រោះ ម៉ាក ឌ្រីម សង់ ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ ឆ្នាំង 1I 9296 ជិះដោយយុវជនរងគ្រោះឈ្មោះចន រៀម អាយុ២១ឆ្នាំស្នាក់នៅភូមិ ស្រែព្រិច ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ស្លាប់និងម្នាក់ទៀតជាអ្នករួមដំណេីរជិះពីក្រោយឈ្មោះសុខ ឡេម អាយុ២១ឆ្នាំស្នាក់នៅភូមិឃុំជាមួយគ្នារងរបួសធ្ងន់។

តាមប្រភពព័ត៌មានពី ប្រជាពលរដ្ឋ នៅ កន្លែង កើត ហេតុ បានឲ្យដឹងថា នៅមុនពេល កើត ហេតុ ម៉ូតូ ខាងលេីបានជិះឌុបគ្នាពីនាក់គឺឈ្មោះចន រៀមជាតៃកុងនិងឈ្មោះសុខ ឡេម ជិះពីក្រោយតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីត្បូងទៅជេីងលុះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តកុងទីន័រមួយគ្រឿងបេីកខាងមុខស្របទិសគ្នាខណះនោះម៉ូតូបានបេីកវ៉ាជែងខាងឆ្វេងរថយន្តកុងទីន័រនោះក៏បណ្តាលឱ្យជ្រុលទៅបុកកៀរខឿនទ្រូងផ្លូវដោយខ្លួនឯងខ្ទាតមនុស្សផ្សេងម៉ូតូផ្សេងស្លាប់តៃកុងរីឯអ្នកជិះពីក្រោយរងរបួសធ្ងន់។

ក្រោយពីកេីតហេតុ សមត្ថកិច្ច មូលដ្ឋាន បាន មកដល់ ពិនិត្យ មើល និង ទាក់ទង ទៅ ផ្នែកជំនាញស្រុកមកវាស់វែងនិងទាក់ទងសាច់ញាតិសពរួចធ្វេីលិខិតប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណីឯម៉ូតូក៏ប្រគល់ជូនសាច់ញាតិក្នុងពេលតែមួយ៕

 

មតិយោបល់