សៀមរាបៈ នៅថ្ងៃសៅរ៍ ២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១៨និង១៧នាទី មានករណីអគ្គិភ័យឆេះផ្ទះ របស់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ។ កន្លែងកើតហេតុចុះពីផ្លូវជាតិលេខ០៦ ចម្ងាយពីអធិការដ្ឋាននគរបាល ៤១ គីឡូម៉ែត្រ ចូលតាមផ្លូវលេខ២៦៦ ទៅទិសខាងជើង ។ បណ្តាលឲ្យរងការខូចខាត៖ (១០០%) ផ្ទះ០១ខ្នង ទំហំ ០៧x១២ ម៉ែត្រ ថ្មក្រោមឈើលើ កម្ពស់ ៩.៣០ ម៉ែត្រ ប្រក់ក្បឿងជញ្ជាំងក្តារខូចខាត ។
ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ប៊ន ហិង ភេទប្រុស អាយុ ៥២ ឆ្នាំរស់នៅភូមិ-ឃុំកើតហេតុ ។ មូលហេតុ៖ បណ្តាលមកពីទុស្សេខ្សែភ្លើង ។
ទ្រព្យសម្បត្តិដែលត្រូវរងការខូចខាតរួមមាន៖
– ប្រាក់ខ្មែរចំនួន ២.០០០.០០០ រៀល
– កងដៃផ្លាកទីនចំនួន ០២ តម្លៃ ១.០០០.០០០រៀល
– ទូរស័ព្ទដៃម៉ាកអាយហ្វូនចំនួន ០១ គ្រឿង
– ម៉ូតូចំនួន០២គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ និងម៉ាកកូនទា
– កង់ចំនួន០១ គ្រឿង
– គ្រែឈើប្រអប់ចំនួន០៤ និងសម្ភារៈដែលនៅក្នុងផ្ទះមួយចំនួនទៀត ។
ការឆាបឆេះនេះ មិនបណ្ដាលអោយឆ្លងទៅផ្ទះប្រជាពលរដ្ឋ ដែលរស់នៅជាប់គ្នាទៀតទេ ដោយកម្លាំងនគរបាលប៉ុស្តិ៍ ប្រជាការពារ ប្រជាពលរដ្ឋ និងក្រុមពន្លត់ អគ្គិភ័យគ្រប់គ្រងទាន់ពេលវេលា ។
ករណីនេះ កម្លាំងសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកជីក្រែង ទៅអន្តរាគមន៍ចំនួន០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៣ រថយន្ដ ៕



មតិយោបល់