កណ្ដាលៈ ករណីគ្រោះធម្មជាតិខ្យល់កន្ត្រាក់បណ្តាលឲ្យដើមឈើរលំសង្កត់ផ្ទះប្រជាពលរដ្ឋ១ខ្នង។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ នៅភូមិគ្រោល ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល។
ប្រភពព័ត៌មានបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ដាំ ហឿន ភេទស្រី ជាស្ត្រីមេមាយមានមានកូនក្នុងបន្ទុកចំនួន៣នាក់ និងមានទីលំនៅភូមិឃុំកើតហេតុខាងលើ។
សម្ភារៈខូចខាតរួមមាន ផ្ទះទំហំ ៥ម៉ែត្រ×៦ម៉ែត្រផ្ទះខូចខាតដំបូលស័ង្កសីមួយចំនួន បែកពាងទឹកចំនួន៥ ប៉ុន្តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សទេ៕
មតិយោបល់