បុរសម្នាក់ស្រវឹងស្រាបើករថយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ កាលពីវេលាម៉ោង ១និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ មានករណីបុរសម្នាក់បើករថយន្ត បុកក្បាលនាគពុះចែកទ្រូងផ្លូវ ស្ថិតតាមបណ្ដោយផ្លូវ២១៧កែងនិងផ្លូវម៉ៅសេទុង ចំណុចស្តុបផ្សារដើមគរ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

រថយន្តម៉ាក កាមរីហាយប្រីត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ខេមរះភូមិន្ទ 02 2.6357 បើកបរដោយបុរសម្នាក់ ស្រវឹងស្រា។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តក្នុងស្ថានភាពស្រវឹងស្រា ធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ ពេញទំហឹងបណ្ដាលឲ្យក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងដំណំ។

ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះមកដល់ទីតាំងវាស់វែងយកវត្ថុតាង ទៅរក្សាទុករង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *