ព័ត៌មានជាតិ

សមត្ថកិច្ចជំនាញឃាត់ខ្លួនជនសង្ស័យម្នាក់នៅស្រុកគាស់ក្រឡ និងដកហូតប្រភេទមេតំហ្វេតាមីន ទម្ងន់១០៣៦,៧៣ក្រាម

បាត់ដំបងៈ ដោយអនុវត្តតាមបទបញ្ជារបស់លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ
បង រួមនឹងយោបល់របស់លោក កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន នៅថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៤និង៤០នាទី លោក សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត សហការកម្លាំងអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ដឹកនាំដោយលោក ប៉ាង ហៀង ចុះប្រតិបត្តិការបង្រ្កាបករណីរក្សាទុក ជួញដូរ ចែកចាយដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង នៅចំនុចអណ្តូងកន្ទួត ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ រស់ សុវី ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។
*វត្តុតាងដកហូតបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន០១ថង់ធំ ទម្ងន់១០៣៦,៧៣ក្រាម
-ទូរស័ព្ទ ចំនួន០១គ្រឿង (ចាស់)
-រថយន្តចំនួន ០១គ្រឿង ម៉ាក TOYOTA CAMRY សេរីឆ្នាំ២០០៧ ពាក់ស្លាកលេខ 2Q-9842 ។

បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបាននគរបាលជំនាញរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមច្បាប់៕

 

មតិយោបល់