ភ្នំពេញៈ រថយន្តមួយគ្រឿង ដឹកស្រាបៀកម្ពុជា ជាង១០០០កេស បានដាច់ចង្កូតធ្លាក់ផ្លូវចូលប្រឡាយ ជះស្រាបៀរាយប៉ាយពេញស្រែ ប៉ុន្តែមិនបង្កឲ្យមានមនុស្សរងរបួសឡើយ។ ហេតុការណ៍ក្រឡាប់រថយន្តដឹកស្រាបៀកម្ពុជានេះ បានកើតឡើងនៅវេលាម៉ោង១២៖៤០នាទី ថ្ងៃត្រង់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិសេរីដីដុះ ក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3B-5227 ដែលគេស្គាល់ថា ជារថយន្តរបស់ក្រុមហ៊ុនស្រាបៀកម្ពុជា បើកបរក្នុងល្បឿនលឿនពីកើតទៅលិច តាមទំនប់៧មករា បានមកដល់ចំណុចកើតហេតុជាផ្លូវកោង ក៏បានដាច់ចង្កូតបណ្ដាលឲ្យក្រឡាប់ចូលប្រឡាយ ធ្វើឲ្យជះស្រាបៀពេញវាលស្រែ។ ករណីក្រឡាប់រថយន្តនេះ ត្រូវបានសមត្ថកិច្ចអះអាងថា បណ្ដាលមកពីរថយន្តនេះ ដឹកលើសចំណុះ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ប៉ុន្តែដោយពុំមានធ្វើឲ្យប៉ះពាល់ដល់អ្នកដ៏ទៃ និងសាធារណៈ ទើបប្រគល់ឲ្យក្រុមហ៊ុនស្ទូចយកទៅវិញដោយខ្លួនឯង៕
https://youtu.be/YQIP23cclcI
https://youtu.be/5uEBYsm0Dys
https://youtu.be/fcESYcI9i8E
https://youtu.be/W1JPQGQKSyA
មតិយោបល់