ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តPrius និងម៉ូតូបុកគ្នាពេញទំហឹង បណ្តាលឲ្យបុរសម្នាក់សង្ស័យដាច់ជើង រងរបួសយ៉ាងធ្ងន់

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង០៩និង៤៤នាទីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត Toyota Prius ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2A0-2101 និងម៉ូតូបុកគ្នាពេញទំហឹង បណ្តាលឲ្យបុរសអាយុ៣៥ឆ្នាំម្នាក់ សង្ស័យដាច់ជើងរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសម: ទីតាំងក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ បន្ទាប់ពីកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ នៅក្នុងមូលដ្ឋានបានចុះ មកអន្តរាគមន៍ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារPost News នឹងផ្សាយជូនបន្តទៀតនាពេលក្រោយ ៕

មតិយោបល់