ព័ត៌មានជាតិ

អង់គ្លេសបានផ្តល់កិច្ចសន្យាមួយដល់ក្រុមហ៊ុន Amazon Web Services ដើម្បីជំរុញការប្រើប្រាស់ទិន្នន័យវិភាគ និងបញ្ញាសិប្បនិម្មិត (AI) សម្រាប់ចារកម្ម

(Reuters) – កាលពីថ្ងៃច័ន្ទ កាសែត Financial Times បានរាយការណ៍ថា ទីភ្នាក់ងារចារកម្មរបស់ចក្រភពអង់គ្លេសបានផ្តល់កិច្ចសន្យាមួយដល់ក្រុមហ៊ុន Amazon Web Services (AWS) ដើម្បីរៀបចំឯកសារសម្ងាត់នៅក្នុងកិច្ចព្រមព្រៀងមួយដែលមានគោលបំណងជំរុញការប្រើប្រាស់ទិន្នន័យវិភាគ និងបញ្ញាសិប្បនិម្មិត (AI) សម្រាប់ចារកម្ម។

របាយការណ៍បានបន្ថែមថា ទីភ្នាក់ងារចារកម្ម GCHQ របស់ចក្រភពអង់គ្លេសបានឈានមុខគេក្នុងការទិញនៃប្រព័ន្ធការពារសុវត្ថិភាពខ្ពស់ ហើយវានឹងត្រូវបានប្រើប្រាស់ដោយសេវាកម្មទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ MI5 និង MI6 ក៏ដូចជាស្ថានប័នរដ្ឋាភិបាលផ្សេងទៀតរួមមាន ក្រសួងការពារជាតិក្នុងអំឡុងពេលប្រតិបត្តិការរួម ។

កាសែតនេះបានរាយការណ៍ដោយដកស្រង់សម្តីពីមនុស្សដែលដឹងពីការពិភាក្សាថា​ នៅក្នុងឆ្នាំនេះ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខារវាង ក្រុមហ៊ុន AWS និង ផ្នែកផ្តល់សេវាកម្ម cloud របស់ក្រុមហ៊ុន Amazon.com Inc (AMZN.O) ហើយទិន្នន័យរបស់ទីភ្នាក់ងារទាំងអស់នឹងត្រូវធ្វើឡើងក្នុងប្រទេសអង់គ្លេស។

ទីភ្នាក់ងារចារកម្ម GCHQ បាននិយាយថា ខ្លួននឹងមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍អំពីទំនាក់ទំនងរបស់ខ្លួនជាមួយអ្នកផ្គត់ផ្គង់បច្ចេកវិទ្យាឡើយ។ ហើយក្រុមហ៊ុន AWS បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះទេ។

កាលពីខែកុម្ភ: ទីភ្នាក់ងារស៊ើបការណ៍តាមបច្ចេកវិទ្យា និងទីភ្នាក់ងារចារកម្ម GCHQ របស់ចក្រភពអង់គ្លេស បាននិយាយថា ពួកគេប្រើប្រាស់​បញ្ញាសិប្បនិមិត្តយ៉ាងពេញលេញ ដើម្បីបង្ហាញពីគំរូនៃទិន្នន័យសកលលោកយ៉ាងទូលំទូលាយ ដើម្បីប្រឆាំងនឹងព័ត៌មានមិនពិតដែលបង្ករបញ្ហា​ និងចាប់អ្នករំលោភបំពានលើកុមារ ៕

 

មតិយោបល់