ព័ត៌មានជាតិ

Update៖ ស្ត្រីចង.ការប្រាក់ម្នាក់ឈ្លោះប្រកែកគ្នា យកជើងធាក់ចំ.ពោះកូនបំណុល ចុករហូតទ្រាំលែងបាន ដាច់ខ្យល់ស្លាប់

ភ្នំពេញ: នៅវេលាម៉ោង ២និង៣៥នាទីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ មានករណីហិង្សាបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ ស្ថិតត្រង់ចំណុចបុរីរុងរឿងជាន់ទី៣ បន្ទប់លេខ១៩-3K សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ អៀង អេង ភេទស្រី អាយុ ៤៣ឆ្នាំ មុខរបរជាមេផ្ទះ រស់នៅជាមួយប្ដី មានកូនប្រុសស្រីចំនួន ២នាក់ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញស្ត្រីម្នាក់ ជាអ្នកចង.ការប្រាក់ ឡើងមកជាន់ទី៣ ចូលទៅបន្ទប់លេខ១៩K-៣ លុះមួយសន្ទុះមកស្រាប់តែ លឺសំឡេងឈ្លោះប្រកែកគ្នា ដោយម្ខាងទាញស្បែកជើង ម្ខាងទាញកៅអីប្រតាយប្រតប់វាយគ្នា ជនដៃដល់ក៏ហក់ធាក់ចំ.ពោះជនរងគ្រោះ បង្កការភ្ញាក់ផ្អើលដល់អ្នកក្បែរគ្នា រត់ទៅជួយចាប់ ខណ:នោះជនរងគ្រោះក៏ដួលចុករមួលពេញខ្លួន ហើយស្ត្រីជាជនដៃដល់ក៏ចុះទៅវិញបាត់ ជនរងគ្រោះក៏ចូលបន្ទប់របស់ខ្លួន លុះរហូតដល់ម៉ោង ៤រសៀលថ្ងៃខែឆ្នាំដដែល ប្ដីនិងកូនមកពីធ្វើការវិញ ឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ រួចរាយការណ៍ជូនសមត្ថកិច្ចចុះមកត្រួតពិនិត្យកោសល្យវិច័យ បញ្ជាក់ថា ជនរងគ្រោះមានស្នាមជាំនៅត្រង់ពោះយ៉ាងធ្ងន់ធ្ងរ ទើបបណ្ដាលឲ្យចុកទ្រាំលែងបាន រហូតដល់ដាច់ខ្យល់ស្លាប់តែម្ដង។

ក្រោយពីកើតហេតុ និងត្រួតពិនិត្យរួចរាល់ សមត្ថកិច្ចធ្វើកំណត់ប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ករណីនេះ ប្ដីនិងកូនជនរងគ្រោះ បានដាក់ពាក្យបណ្ដឹងនៅសង្កាត់ព្រែកលៀប ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវចាប់ ជនដៃដល់មកផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់