ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនមនុស្ស២នាក់ដែលបានទទួលទិញទូរស័ព្ទរបស់ចោរ

ប៉ៃលិនៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅវេលាម៉ោង០៥និង១៥នាទីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ ចុះសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានធ្វើការឃាត់ខ្លួនមនុស្សចំនួន ០២នាក់ បានទទួលទិញទូរស័ព្ទរបស់ចោរ ដែលបានលួចកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នៅក្រុងប៉ៃលិន មានឈ្មោះដូចខាងក្រោម៖

ឈ្មោះ យេង លិញហួរ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរលក់ដូរ អ្នកទទួលបញ្ជាំមានទីលំនៅបច្ចុប្បន្ននៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ឈ្មោះ អ៊ុន ពិរុណ ភេទប្រុស អាយុ ៣០ឆ្នាំ អ្នកលក់ទូរស័ព្ទ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

លុះមកដល់វេលាម៉ោង១៩និង៣០នាទី ថ្ងៃខែឆ្នាំដដែលកម្លាំងប៉ុស្តិ៍រដ្ឋបាលស្ទឹងកាច់ បានចុះសហការជាមួយកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដឹកនាំដោយលោកវរសេនីយ៍ត្រី មុំ វីរៈ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ទៀត នៅចំណុចមុខសណ្ឋាគារម្កុដពេជ្រ ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជនសង្ស័យមានឈ្មោះឡុង សុវណ្ណសាក់ ភេទប្រុស អាយុ ៣៦ឆ្នាំ ដែលបានលួចយកទូរស័ព្ទម៉ាក iPhone x max ចំនួន ០១ គ្រឿង យកទៅបញ្ចាំអោយជនខាងលេីឈ្មោះ យេង លិញហួរ ។

បច្ចុប្បន្នជនសង្ស័យទាំង ០៣នាក់ ខាងលើត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិនឃាត់ខ្លួនយកទៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិនដើម្បីបន្តនីតិវិធី៕

 

មតិយោបល់