នៅសង្កាត់ស្លក្រាមខេត្តសៀមរាប ស្អែកនេះ នឹងផ្តាច់ចរន្តអគ្គិសនីមួយព្រឹក ដោយចាប់ពីម៉ោង ៨ និង៣០នាទី ដល់ម៉ោង ១២និង០០នាទី ថ្ងៃត្រង់ ។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីសៀមរាប ជូនដល់សាធារណៈជនជ្រាបជាព័ត៌មាន ឲ្យដឹងថា នៅថ្ងៃទី២៣ ខែវិច្ឆិកា ស្អែកនេះ អគ្គិសនីខាងលើនឹងផ្អាកការផ្គត់ផ្គង់ភ្លើងនៅបន្ទប់ភ្លើងលេខ ១១ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដើម្បីកាត់ផ្ទេរបន្ទុកត្រង់ស្វូរ ពីបន្ទប់ភ្លើងលេខ ១១ មក PMT ថ្មីលេខ៣៥០ ៕
មតិយោបល់