កំពង់ស្ពឺៈ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៥និង១០ នាទី នៅលើផ្លូវល្បឿនលឿន ចំណុចភូមិបាក់ជញ្ជៀន ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (ផ្លូវជាតិ កំពុងស្ថាបនា ) រថយន្ត ០១គ្រឿ ងម៉ាក Toyota Hilux Revo ពណ៍សរ ពាក់ស្លាក លេខAT-2-21-0954 ក្រុមហ៊ុន វិនិយោគ សាងសង់ ផ្លូវ ល្បឿន លឿន បើកបរដោយឈ្មោះ ហែម ទៀង ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅ ភូមិស្រែផ្សរ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ គេច ខ្លួន។ រថយន្ត បើកពីទិសខាងកើត ទៅទិសខាងលិច លុះមកដល់ចំណុចខាងលើបានទៅបុកម៉ូតូ ០១ គ្រឿ ងម៉ាក Honda C125 ពណ៍ខ្មៅ សេរីឆ្នាំ២០ ១៥ លេខ ប.ជ 1F-2050 អ្នកបើកបរឈ្មោះ ហុង ដេវី ភេទប្រុស អាយុ ១៨ឆ្នាំ(ស្លាប់) រស់នៅភូមិត្រពាំងត្រោះ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រួមដំណើរឈ្មោះ ឌឿន វិរះ ភេទប្រុស អាយុ ១៨ឆ្នាំ (ស្លាប់) រស់នៅភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរបញ្ច្រាសទិសគ្នា ។
តាមការបញ្ជាក់ របស់ ជំនាញ ចរាចរណ៍ ថា ករណី គ្រោះថ្នាក់ ខាងលេី បណ្ដាលមកពី អ្នកបេីកបរ មាន ការឆ្វេសប្រហែស ព្រោះ ថាផ្លូវល្បឿនលឿនគឺ ជា ផ្លូវដែលស្ថិតក្នុងការសាងសង់មិនទាន់ត្រូវបាន បញ្ចប់គម្រោងផែនការនៅឡេីយទេ ប៉ុន្តែ កំណាត់ ផ្លូវ នេះបានសាងសង់ សម្រេចមួយកំណាត់ៗ និងកំពុងបន្ដការងារ ប៉ុន្តែ បងប្អូន ប្រជាពលរដ្ឋ មួយចំនួន តែងតែនាំគ្នាប្រេីប្រាស់ផ្លូវនេះដេីម្បីឆ្លងកាត់ទៅផ្ទះ ឬជិះកំសាន្ដលេង ចង់ដឹងអំពីការអភិវឌ្ឍន៍ផ្លូវល្បឿន លឿ នថាបានកំរិតណា ជាទូទៅ បងប្អូន ប្រជាពល រដ្ឋ តែងតែនាំគ្នាឡេីងទៅលំហែកាយ មានការ ជួបជុំ លក់ដូរ និងពេលខ្លះក្រុមក្មេងទំនេីងឈានទៅ យ កជាទីតាំងប្រយុទ្ធគ្នាទៀតផង ដែលបញ្ហានេះគួរតែ ម្ចាស់គម្រោងផ្លូវល្បឿនលឿនមេត្ដាពិនិត្យនិងហា មឃាត់តំបន់ខ្លះមិនអោយធ្វេីការចេញចូលព្រោះជាក់ស្ដែងដូចជាករណីគ្រោះថ្នាក់ខាងលេីនេះ ។
បច្ចុប្បន្ន ជំនាញ ចរាចរណ៍ បានចុះពិនិត្យ និងកសាងសំណុំរឿង ចំណាត់ការ តាមនីតិវិធីច្បាប់ រីឯ មធ្យោបាយ បង្កបានយកមករក្សាទុកនៅ អធិការ ដ្ឋាន នគរបាល ស្រុក សំរោងទង ជាបណ្ដោះអាសន្ន ៕
មតិយោបល់