ភ្នំពេញៈ យោងតាមផេករបស់ អគ្គិសនីកម្ពុជា -EDC បានឲ្យដឹងថានៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៨និង១៥នាទីយប់ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខP420 ដោយសារទឹកជំនន់មានការជន់លិចខ្លាំង ដើម្បីការពារសុវត្ថិភាពពីការឆ្លងចរន្តអគ្គិសនី ព្រមទាំងហានិភ័យផ្សេងៗដែលកើតមានឡើងជាយថាហេតុ ដែលមានទីតាំងស្ថិតនៅ៖ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សូមជម្រាបថា នៅពេលដែលទឹកជំនន់ចាប់ផ្តើមស្រកចុះវិញ ហើយក្រុមការងារបច្ចេកទេសពិនិត្យឃើញថាអាចនឹងភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនប្រើប្រាស់ឡើងវិញបាននៅពេលណា យើងខ្ញុំនឹងជូនដំណឹងនេះទៅកាន់អតិថិជនជាបន្តបន្ទាប់ទៀត។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ។
សូមអរគុណ៕
មតិយោបល់