បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មនុស្សចំនួន០៥នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករថយន្ត ។ ហេតុការណ៍គ្រោះថ្នាក់នោះ បានកើតឡើងនៅថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០៥និង១៥នាទីព្រឹក នៅចំណុចលើផ្លូវជាតិលេខ៥ ស្ថិតនៅចំណុច ក្រុមទី០៧ ភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត១ គ្រឿងម៉ាក ហ៊ីណូ ធុនដឹកជញ្ជូនធំ ពាក់ផ្លាកលេខកំពង់ឆ្នាំង 3A-1566 អ្នកបើកបរឈ្មោះ មិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) និងរថយន្ត០១គ្រឿង ម៉ាកនីសសាន់ធុនដឹកទំនិញតូច ពាក់ផ្លាកលេខបាត់ដំបង 2B-2211 អ្នកបើកបរឈ្មោះ មិនស្គាល់អត្តសញ្ញាណ (ស្លាប់) និង អ្នករួមដំណើរចំនួន០៥នាក់(ស្លាប់០៤នាក់)។
សមត្ថកិច្ចបន្តថា ករណីនេះនេះបណ្ដាលអោយមនុស្សស្លាប់ ០៥នាក់ប្រុស របួសធ្ងន់ប្រុសម្នាក់ បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី ។
ក្រោយពីកើតហេតុ កម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងអធិការដ្ឋាននគរបាលស្រុកមោងបឫស្សី ចុះពិនិត្យទីកន្លែងកើតហេតុ និងដកហូតវត្ថុតាង រថយន្ត២គ្រឿង ។
តាមការពិនិត្យកន្លែងកើតហេតុ រថយន្តម៉ាកហ៊ីណូ បានបើកបរពីទិសខាងកើត ទៅទិសខាងលិច (ភ្នំពេញទៅបាត់ដំបង) ច្រាសទិសនឹងរថយន្តម៉ាកនីសាន់ ពេលមកដល់ចំណុចកើតហេតុ ក៏បានបុកគ្នាតែម្តង ៕




មតិយោបល់