កណ្តាលៈ នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីសក័ ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០៦និង៣០នាទី មានករណីលោកយាយវ័យ៨២ឆ្នាំម្នាក់ បានចងកសម្លាប់ខ្លួនបណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅផ្ទះបាក់បែកមួយកន្លែងក្នុងដីឡូតិ៍ទុកចោល ភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សាកសពឈ្មោះ ទិត ថន ភេទស្រី អាយុ៨២ឆ្នាំ មុខរបរនៅផ្ទះ ជនជាតិខ្មែរ ទីលំនៅភូមិលេខ៣ សង្តាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ វត្ថុតាង៖ ក្រមាក្រឡាការ៉ូពណ៌ខៀវ លាយស ប្រវែង១.៦០ម៉ែត្រ ។
សភាពរឿងហេតុ៖ យោងតាមការបំភ្លឺពីឈ្មោះ ខុម ស្រីណុច ភេទស្រី ត្រូវជាចៅជនរងគ្រោះ បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០៥ព្រឹក ជនរងគ្រោះបានប្រាប់ចៅនៅផ្ទះថា គាត់ទៅហើយ ជនរងគ្រោះក៏ដើរទៅផ្លូវជាតិ២១A ស្រាប់តែជួបក្មួយប្រុសឈ្មោះ សល ជាអ្នកបើកម៉ូតូ Passapp ជនរងគ្រោះប្រាប់ថា អោយជូនទៅស្ពានជ្រោយចង្វា ក៏ក្មួយប្រុសឈ្មោះ សល ដឹកអោយមកចំការវិញ ។ បន្ទាប់មកកូនស្រីជនរងគ្រោះឈ្មោះ ភឿន ស៊ីនាង បានឃើញជនរងគ្រោះដើរទៅចំការ បានប្រាប់ចៅៗអោយទៅមើលផងទៅចំការអត់ ពេលទៅដល់មិនឃើញយាយជាជនរងគ្រោះ ក៏នាំគ្នាដើររកដល់ដីឡូតិ៍ទុកចោល ដើរចូលមើលផ្ទះបាក់បែក ក៏ឃើញជនរងគ្រោះចងកជាមួយក្រមាជាប់និងត្រចៀកទ្វារ ក៏ឃើញបានស្រែហៅបងប្អូនអោយជួយ បន្ទាប់មកក៏រាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចចុះមកពិនិត្យ ។
សមាសភាពចូលរួមពិនិត្យ៖ សមត្ថកិច្ចផ្នែកជំនាញពិនិត្យវិភាគ កន្លែងកើតហេតុក្រុងតាខ្មៅ ប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ អាជ្ញាធរ ឃើញថាស្ថានភាពសាកសព មានខ្មៅជុំវិញក ក្រៅពីនិងពុំមានស្លាកស្នាមអ្វីគួរអោយកក់សំគាល់ឡើយ ។ សន្និដ្ឋាន៖ ជនរងគ្រោះស្លាប់ដោយអត្តឃាត (ចងក) ។ សពប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់