បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋចំនួន០២ល្វែង បានក្លាយជាចំណីអគ្គិភ័យ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់ ។ គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង១០ និង១៥នាទីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នៅចំណុចខាងក្រោយសណ្ឋាគារ ហេង ចិន្តា ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
នគរបាលបានឲ្យដឹងថា អគ្គិភ័យនេះបានបង្កឲ្យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន០២ល្វែង ។ ទាក់ទិននឹងករណីអគ្គិភ័យនេះ សមត្ថកិច្ចនៅក្តាប់ពីមូលហេតុមិនទាន់បានទេ ។
តាមការឲ្យដឹងពីអ្នកនៅក្បែរកន្លែងកើតហេតុ ប្រាប់ថា អគ្គិភ័យនេះផ្តើមឆេះចេញពីផ្ទះ០១ខ្នង ដែលម្ចាស់ផ្ទះមិននៅ ។
ប្រភពដដែលបានបញ្ជាក់ថា ក្រោយមានអគ្គិភ័យកើតឡើង លោកវរសេនីយ៍ឯកសៅ សារឿន អធិ ការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនគរបាលក្រុងប៉ោយប៉ែត និងយករថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាល្រុងប៉ោយប៉ែត០១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនកាស៊ីណូត្រូចពិកាណា០១គ្រឿងបានចូលរួមជួយអន្តរាគមន៍រយៈពេលជិត០១ម៉ោង បាញ់ទឹកអស់ចំនួន០២រថយន្តទើបគ្រប់គ្រងស្ថានការណ៍បាន ភ្លើងរលត់ទាំងស្រុងនៅវេលាម៉ោង១១ ។
អគ្គិភ័យនេះមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សទេ ខូចខាតតែផ្ទះចំនួន០២ល្វែងនិងសម្ភារៈក្នុងផ្ទះ ។ ចំណែកបញ្ហាដែលបង្កឲ្យមានគ្រោះអគ្គិភ័យនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ ៕
មតិយោបល់