ត្បូងឃ្មុំៈ យោងតាមផេករបស់អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំCCF បានឲ្យដឹងថា ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ មន្រ្តីស៊ើបអង្កេត ក.ប.ប. ខេត្តត្បូងឃ្មុំ សហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តត្បូងឃ្មុំ បានចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទតាមផ្សារ ហាងលក់ទំនិញ និងឱសថស្ថាននានាក្នុងស្រុកមេមត់ ដើម្បីធានាការពារសុខភាព ក៏ដូចជាផលប្រយោជន៍របស់អ្នកប្រើប្រាស់ទូទៅផងដែរ។ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យមន្ត្រីជំនាញបានរកឃើញនូវអាល់កុលក្លែងក្លាយ(មេតាណុល) ចំនួន ៦៧ លីត្រ និងបានធ្វើការដកហូតមករក្សាទុកដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ផងដែរ៕
មតិយោបល់