កោះកុង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់យានយន្តដោយខ្លួនឯង បណ្តាលអោយ មនុស្សស្លាប់០១នាក់ប្រុស និងរងរបួសស្រាល០២នាក់ ប្រុសស្ថិតក្នុងភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវេលាម៉ោង១៣និង ៤៥នាទី លើផ្លូវគ្រួសក្រហម។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា រថយន្តកែច្នៃ០១គ្រឿង(គ្មានម៉ាក គ្មានស្លាកលេខ)បើកបរទិសដៅពីរភូមិថ្មស ឆ្ពោះទៅរោងចក្រទឹកកកខ្លាឃ្មុំ ស្ថិតក្នុងភូមិជីត្រេះ ឃុំអណ្តូងទឹក ។ គ្រោះថ្នាក់បង្កមកពីការប្រើប្រាស់ល្បឿន បណ្តាលឲ្យផ្ទុះកង់មុខខាងឆ្វេង ។ ចំណែកអ្នកបើកបរឈ្មោះ ជុន ចយ ភេទ ប្រុសអាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង (ស្លាប់នៅនិងកន្លែងកើតហេតុ) ។ អ្នករួមដំណើរចំនួន ០២នាក់ ប្រុស។មានឈ្មោះដូចជា៖ ១- ជុំ ពៅ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង(របួសស្រាល) ។ ២- ហ៊ន សីហា ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង (របួសស្រាល) ។
ករណីនេះ ជនរងគ្រោះសមត្ថកិច្ច បានបញ្ជូនទៅមណ្ឌលសុខភាពអណ្តូងទឹក ស្រុកបូទុមសាគរ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
មតិយោបល់