ព័ត៌មានជាតិ

កម្លាំងនគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរនូវសារធាតុញៀន

ភ្នំពេញ: កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ឹង សុភ័គ អធិការរងទទួលផែនគ្រឿងញៀន បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់សែ្តង ឈ្មោះ ងួន ហាក់ ហៅ យូ រកឃើញគ្រឿងញៀនជាច្រើនកញ្ចប់ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ១៩៥៩M ផ្លូវបេតុង សង្កាត់កាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។

ការឃាត់ខ្លួនជនសង្ស័យនេះ ធ្វើឡើងក្រោយពីបានធ្វើការស្រាវជ្រាវ រួចកម្លាំងក៏បានឃាត់ខ្លួនជនសង្ស័យខាងលើបាន
ថៃ្ងទី២៨ ខែតុលា ឆាំ្ន២០២១នេះ នៅចំណុចផ្លូវរ២៣៤ ក្រុមទី២៧ ភូមិ៧ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធើ្វការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់