ព័ត៌មានជាតិ

ក្មេងស្រីម្នាក់ លេងទឹកស្រះក្រោយផ្ទះ បណ្តាលឲ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម!

បាត់ដំបង: ករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានក្មេងស្រីម្នាក់ទៅលេងទឹកស្រះក្រោយផ្ទះបណ្តាលឲ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៤ និង៥០នាទីរសៀល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចស្រះទឹកខាងក្រោយផ្ទះប្រហែល១០ម៉ែត្រ ស្ថិតនៅក្នុងក្រុមទី២ ភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ក្មេងស្រីរងគ្រោះខាងលើមានឈ្មោះ សូ សាវឌី អាយុ៧ឆ្នាំ មានឪពុក ឈ្មោះ សូ វណ្ណី អាយុ៣៧ឆ្នាំ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យលើសាកសព ឃើញថាក្មេងស្រីពិតជាស្លាប់ដោយសារលង់ទឹកស្លាប់ពិតប្រាកដមែន រួចបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់