ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រោយឪពុកចែកឋានទៅ តារាចម្រៀង ករុណា ពេ ជ្រ បង្ហាញគម្រោងចង់ទៅលេងម្តាយនៅបារាំង

(ភ្នំពេញ)៖ ជាការពិតណាស់ តារាចម្រៀង កុរណា ពេជ្រ បានចំណាយពេលវេលាជាច្រើនឆ្នាំ មើលថែលោកលឪពុកដែលធ្លាក់ខ្លួនឈឺ ដោយមិនខ្លាចនឿយហត់ឡើយ រហូតត្រូវបានមហាជន និងអ្នកសិល្បៈគ្រប់រូប កោតសរសើរពីទឹកចិត្តកតញ៉ូរបស់លោក។ តែយ៉ាងណា ថ្មីៗនេះឪពុករបស់លោក បានចែកឋានហើយ ដោយលោកត្រូវបានគេដឹងថា នៅមានម្តាយម្នាក់ទៀត ដែលកំពុងរស់នៅប្រទេសបារាំង ហើយថ្មីៗនេះ បន្ទាប់ពីឪពុកចែកឋាន លោកក៏មានគម្រោងទៅលេងម្តាយនៅក្រៅប្រទេសផងដែរ។

ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក លោក ករុណា ពេជ្រ បានឲ្យដឹងថា «ពេលយប់កូវីដនឹងចូលសិល្បៈបណ្ដើរៗវិញ និង ទិញ ផ្ទះលក់ផ្ទះ ទិញដីលក់ដី ទៅវិញទៅមកតែប៉ុណ្ណឹង ។ តែសម្រាប់ រយៈនេះ មិនទាន់ គិត អ្វីបន្ត ព្រោះតែម្នាក់ឯង ចឹងមានតែទៅលេងម៉ាក់នៅស្រុកបារាំងសិន ព្រោះរយៈ ពេល៣ ឆ្នាំ ១០ខែ ដែលមើលថែគាត់ក៏យូរដែរ ចឹងក៏ចង់ទៅដើរលេងលំហែរផង និងទៅមើលថែម្ដាយ ផង» ។

គួរបញ្ជាក់ថា ថ្មីៗនេះតារាចម្រៀង លោក ករុណា ពេជ្រ បានចំណាយថវិការហូត ខ្ទង់១០ ម៉ឺន ដុល្លារ ដើម្បីរៀបចំពិធីបុណ្យសពជូនឪពុកជាលើកចុងក្រោយ ដែលក្នុងនោះបូក បញ្ចូល ទាំង គ្រឿងឧបភោគបរិភោគទទួលភ្ញៀវដែលទៅចូលរួមរយៈពេល៧ថ្ងៃ និងគ្រឿងសម្ភារៈ សម្រាប់ បញ្ចុះ សព ឪពុកដូចជា ម៉ុង និងក្ដារថ្លៃៗជាដើម ។

លោក ករុណា ពេជ្រ ក៏បានបញ្ជាក់ដែរថា ការធ្វើបែបនេះមិនមែនចង់បង្អួត ឬបង្ហាញថា ខ្លួន ជា អ្នក មានទ្រព្យស្ដុកស្ដម្ភអ្វីនោះទេ តែការចំណាយនេះគឺធ្វើ ឡើងដើម្បី ឱ្យបាន សាក សម នឹង ឪពុក លោកដែលមានកូនតែម្នាក់ ៕

មតិយោបល់