ព័ត៌មានជាតិ

បុរសម្នាក់រងរបួសធ្ងន់ ក្រោយជួបគ្រោះថ្នាក់រវាងម៉ូតូនិងរថយន្ត!

ភ្នំពេញ: នៅវេលា​ម៉ោង៥និង៣៧នាទីល្ងាច ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត បើកបរក្នុងទិសដៅបញ្រ្ចាសគ្នា ​បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ នៅតាមបណ្តោយផ្លូវ​៥០ ស្ថិតនៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ម៉ូតូម៉ាកសង់ឌ្រីម សេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ1FB-2450 ជិះដោយបុរសម្នាក់រងរបួសធ្ងន់។ ចំណែករថយន្តម៉ាក ហាយឡែនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ2AD-8367។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែង​កើតហេតុ ធ្វើការវាស់វែងនិងនាំយកមករក្សាទុក រង់ចាំដោះស្រាយគ្នាពេលក្រោយ៕
ហាមលួចចម្លងអត្ថបទនិងរូបភាពដោយគ្មានការអនុញ្ញាត៕

មតិយោបល់