ព័ត៌មានជាតិ

សុំកុំទទួលយកនៅលិខិតស្នាម រឺឬលិខិតបញ្ជាក់ណាមួយ ដែលមិនមែនចេញជាផ្លូវការ ដោយអគ្គស្នងការដ្ឋាននគរបាលជាតិ

ភ្នំពេញ: យោងតាមផេកនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃសុក្រ ១កើត ខែជេស្ធ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់ គោលដៅទូទាំងប្រទេសទាំងអស់ មេត្តាជ្រាបថា សុំកុំទទួលយកនៅលិខិតស្នាម រឺឬលិខិតបញ្ជាក់ណាមួយ ដែលមិនមែនចេញជាផ្លូវការដោយអគ្គស្នងការដ្ឋាននគរបាលជាតិ ឬស្នងការដ្ឋាននគរបាល រាជធានី -ខេត្ត ទើបផ្លូវការ ។

*ចំពោះលិខិតបញ្ជាក់ ឬបណ្ណ ដូចបានបង្ហាញជូនខាងក្រោមនេះគឺអនុវត្តផ្ទុយ ប្រកាសរបស់ ក្រសួងមហាផ្ទៃលេខ៦៣៨០ ប្រ.ក (ស្តីពីការប្រគល់សិទ្ទិត្រួតពិនិត្យសំណង់និងគោលដៅដែលតម្រូវឲ្យមានប្លង់ប្រព័ន្ធបង្ការ និងពន្លត់អគ្គីភ័យចុះថ្ងៃ ទី១៧ខែកក្កដាឆ្នាំ២០១៩)។ និងសេចក្តីណែនាំលេខ០១២ ស.ណ.ន របស់អគ្គស្នងការនគរបាលជាតិ ស្តីពីការចេញលិខិត ឬបណ្ណត្រួតពិនិត្យអំពីគុណភាពប្រសិទ្ធិភាពលើឧបករណ៍ សម្ភារ បរិក្ខា បង្ការពន្លត់អគ្គីភ័យនិងការបញ្ជាក់ទទួល ស្គាល់លើប្រព័ន្ធសុវត្ថិភាពបង្ការពន្លត់អគ្គីភ័យតាមគោលដៅ។

ថ្មីៗ …មានប្រជាពលរដ្ឋជាច្រើនបានសួរមក pege របស់នាយកដ្ឋានសួរអំពីកម្លាំងនគរបាលអគ្គីភ័យរៀងរាល់តែងតែដើរបង្ខំប្រជាពល រដ្ឋឲទិញបំពង់ពន្លត់អគ្គីភ័យ ឬទារថ្លៃសេវាត្រួតពិនិត្យបំពង់ អគ្គីភ័យ ឬតម្រូវបិទបណ្ណលើបំពង់អគ្គីភ័យរបស់ពួកគាត់ពី១០$ទៅ២០$ក្នុងបំពង់។

មតិយោបល់