ភ្នំពេញៈ រថយន្តឈប់ម្ចាស់បើកទ្វារបំណងចេញ ស្រាប់តែបុរសម្នាក់ម៉ូតូជិះទៅបុកពេញទំហឹង ដួលសន្លប់ស្កូក។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង៥០នាទីព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ចំណុចក្បែរព្រអង្គដងកើ តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
រថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AB-9532 បើកដោយបុរសម្នាក់។
ម៉ូតូម៉ាក ឌ្រីមសង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HI-4246 ជិះដោយបុរសរងរបួសខាងលើ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តបានបើកពីជើងទៅត្បូង ហើយបានឈប់រួចបើកទ្វាររថយន្តបំណងចេញមកក្រៅ ដោយខ្វះការប្រុងប្រយ័ត្ន ខណៈនោះក៏មានម៉ូតូជិះដោយបុរសម្នាក់ខាងលើ ធ្វើដំណើរស្របទិសគ្នា ទៅបុកទ្វាររថយន្តខាងឆ្វេង បណ្ដាលឲ្យដួលសន្លប់និងបែកឈាមជោកខ្លួន។
ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានមកដល់ពិនិត្យមើលកន្លែងកើតហេតុ និងទាក់ទងរថយន្ត សាមុយដឹកទៅសង្គ្រោះ ឯរថយន្ត និងម៉ូតូប្រគល់ទៅការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ វាស់វែងចាត់ការបន្ត៕
មតិយោបល់