ព័ត៌មានជាតិ

ស្រ្តីជាបុគ្គលិកពេទ្យឯកជន ស្កាយអ៊ីន នៅខេត្តរតនគិរីម្នាក់លេបថ្នាំសម្លាប់ខ្លួនដោយខឹងនិងឪពុកម្ដាយឈ្លោះគ្នាច្រើនពេក

រតនគិរី: នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០៣និង៣០នាទីទៀបភ្លឺ នៅចំណុចផ្ទះឈ្មោះ គន្ទៀង គុយ ស្ថិតក្នុងភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី មានករណី អត្តឃាតដោយស្រ្តីម្នាក់ ដោយលេបថ្នាំសម្លាប់ខ្លួន។

ជនរងគ្រោះឈ្មោះ គុយ វីណា ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិព្រៅ មុខរបរបុគ្គលិកពេទ្យឯកជន(ពេទ្យស្កាយអ៊ីន នៅខេត្តរតនគិរី) -មានទីលំនៅបច្ចុប្បន្នភូមិ ឃុំកើតហេតុខាងលើ ។
មូលហេតុ មានវិបាត់ក្នុងគ្រួសារ (ខឹងនឹងឪពុកម្ដាយឈ្លោះគ្នាច្រើនពេក)
តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ក្រោយពេលហូបបាយល្ងាចរួច សមាជិកក្នុងគ្រួសារ បានចូលសម្រាករៀងៗខ្លួនដូចសព្វមួយដង ដោយឡែកតែជនរងគ្រោះមិនបានចូលដេកទេ ដោយនៅសរសេរកំណត់ប្រចាំថ្ងៃរបស់ខ្លួន លុះដល់ម៉ោងប្រហែល ៣ទៀបភ្លឺ ម្ដាយរបស់ជនរងគ្រោះបានលឺសម្លេងកន្ត្រាក់ដៃ កន្ត្រាក់ជើង នឹកស្មានថាមានចោរចូលគាស់ផ្ទះ រួចបានដាស់ឪពុករបស់ជនរងគ្រោះងើបមើល តែមិនឃើញមានអ្វី ក៏ចូលមកក្នុងផ្ទះវិញ ស្រាប់តែឃើញជនរងគ្រោះដេកនៅលើក្ដា មានអាការ: ដង្ហក់និងក្អួតចង្អោរ ក៏បានរកឡានអ្នកភូមិដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត តែពេលទៅដល់ពេទ្យ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
ក្រោយពីការពិនិត្យសាកសពរបស់ជំនាញ នៃអធិការដ្ឋាននគរបាលស្រុកលំផាត់ កម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំល្បាំង២ និងការសាកសួរប្រមូលព័ត៌មាននៅកន្លែងកើតហេតុ យើងបានធ្វើការសន្និដ្ឋានថា៖ ករណីនេះគឺជាករណី អត្តឃាត (លេបថ្នាំសម្លាប់ខ្លួនឯង)ពិតប្រាកដមែន ។
បច្ចុប្បន្នយើងបានធ្វើកំណត់ហេតុ ប្រគល់ និងទទួលសាកសព ជូនក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់