ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីគាស់សោទ្វារផ្ទះបុគ្គលិកក្រុមហ៊ុនម្នាក់ លួចយកម៉ូតូហុងដាហ្ស៊ូមមើអ៊ិច

ភ្នំពេញៈ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៥ និង០០ នាទី កម្លាំងការិយាល័យបានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ ម្នាក់ នៅចំណុចផ្ទះលេខ៤៣បេ៨ ផ្លូវលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការគាស់ទម្លុះទម្លាយ (គាស់សោទ្វារផ្ទះលួចយកម៉ូតូម៉ាកហុងដាហ្ស៊ូមមើអ៊ីច ពណ៌ស ស៊េរីឆ្នាំ២០២០ លេខតួ-លេខម៉ាស៊ីន ១០៣៦១០ ពាក់ផ្លាកលេខក្រចេះ ១E-៣០៤១) ប្រព្រឹត្តនៅចំណុចផ្ទះលេខ១២បេអឺ០ ផ្លូវលេខ៨៦ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៨ និង១០ នាទី បញ្ជូនមកការិយាល័យចាត់ការតាម នីតិវិធី។

ជនសង្ស័យឈ្មោះ ផល ហុង ភេទប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះឈ្មោះ ចាង សុខឃាង ភេទប្រុស អាយុ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន
ស្នាក់នៅផ្ទះលេខ១២បេអឺ០ ផ្លូវលេខ៨៦ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកហុងដាស្កុបហ្ស៊ូមមើអ៊ីច ពណ៌ស ស៊េរីឆ្នាំ២០២០ លេខតួ-លេខម៉ាស៊ីន ១០៣៦១០ ពាក់ផ្លាកលេខក្រចេះ ១E-៣០៤១ ។

ហេតុការណ៍៖ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៨ និង១០ នាទី មានករណី អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការគាស់ទម្លុះទម្លាយ (គាស់សោទ្វារផ្ទះលួចយកម៉ូតូម៉ាកហុងដាស្កុបហ្ស៊ូមមើអ៊ីច ពណ៌ស ស៊េរីឆ្នាំ២០២០ លេខតួ-លេខម៉ាស៊ីន ១០៣៦១០ ពាក់ផ្លាកលេខក្រចេះ ១E-៣០៤១) ប្រព្រឹត្តនៅចំណុចផ្ទះលេខ១២បេអឺ០ ផ្លូវលេខ៨៦ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន០២នាក់ មានឈ្មោះ ផល ហុង និងឈ្មោះ ម៉ាប់ ហៅ ប្តីសរ ភេទប្រុស អាយុប្រហែល ២៤ ឆ្នាំ ជនជាតិខ្មែរ នៅពេលជនសង្ស័យឈ្មោះ ផល ហុង និងឈ្មោះ ម៉ាប់ ហៅ ប្តីសរ កំពុងជ្រកភ្លៀងនៅមុខផ្ទះសំណាក់ពពេល ផ្ទះលេខ៤៣បេ៨ ផ្លូវលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយឈ្មោះ ម៉ាប់ ហៅ ប្តីសរ បានប្រាប់ជនសង្ស័យឈ្មោះ ផល ហុង ថា វាគាស់សោផ្ទះរបស់គេរួចហើយ និងបបួលឈ្មោះ ផល ហុង ទៅលួចយកម៉ូតូរបស់ជនរងគ្រោះ នៅពេលជនសង្ស័យនាំគ្នា ដើរដល់ចំណុចកើតហេតុខាងលើ ក៏នាំគ្នារុញទ្វារផ្ទះដែលពួកខ្លួនបានគាស់រួចហើយ ចូលទៅក្នុងផ្ទះធ្វើសកម្មភាព លួចយកម៉ូតូរបស់ជនរងគ្រោះ ម៉ាកខាងលើបានសម្រេចរួចគេចខ្លួនបាត់ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់